Laporte ៖ Morata ប្រកួតបន្ទាប់នឹងស៊ុត៣គ្រាប់ ដើម្បីឱ្យគ្រប់គ្នាបិទមាត់

ខ្សែការពារ Aymeric Laporte បាននិយាយការពារខ្សែប្រយុទ្ធ Morata ថាប្រកួតបន្ទាប់រូបគេនឹងធ្វើបានល្អ រកបានដល់ទៅ៣គ្រាប់ជាក់ជាមិនខាន។

Morata មិនអាចសម្រេចទីបានក្នុងឱកាសដ៏ល្អនៅតង់ទី១ និងឈានដល់តង់ទី២ក៏ក្រុមអេស្ប៉ាញមិនអាចសម្រេចយកជ័យជម្នះលើក្រុមស៊ុយអែតបានទៀតក្នុងការប្រកួត Euro នៅយប់មិញ។ បើទោះជាអេស្ប៉ាញគ្រប់គ្រងការប្រកួតបាន ប៉ុន្តែពួកគេនៅតែមិនអាចស្វែងរកគ្រាប់បាល់បានដដែល ពោលគឺចប់ការប្រកួតបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ។

ក្រោយចប់ការប្រកួតមានមតិរិះគន់ច្រើនចំពោះការបញ្ចប់ទីរបស់ Morata ប៉ុន្តែមិត្តរួមក្រុមរបស់គេក៏បានចេញមុខមកការពារផងដែរ។ Laporte បាននិយាយថា៖ “ការខ្សិបខ្សៀវមិនមានអ្វីថ្មិទេ។ យើងមិនគួរសង្ស័យចំពោះខ្សែប្រយុទ្ធដូចជា Morata ទេ។ ជារឿងពិតគាត់ធ្វើមិនបានល្អប្រកយតនេះ ប៉ុន្តែប្រកួតបន្ទាប់ គាត់នឹងធ្វើឱ្យគ្រប់គ្នាបិទមាត់”៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT