ដ្បិតពុំបានជាប់ជម្រើសដំបូង តែ Jude Bellingham ត្រូវបានលោក Gareth Southgate ដាក់ឲ្យចូលលេងនៅចុងម៉ោង ដែលសមល្មមនាំឲ្យឈ្មោះរបស់គេធ្លាក់ទៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនៅ Euro។
កីឡាកររបស់ Dortmund បានប្តូរចូលនៅនាទី ៨២ ជំនួសរៀមច្បង Harry Kane ហើយនេះជាការបង្ហាញខ្លួនលើកទី ៥ របស់គេឲ្យជម្រើសជាតិ តែគឺជាលើកដំបូងនៅ Euro។ សម្រាប់ Bellingham ទើបតែមានវ័យ ១៧ ឆ្នាំ និង ៣៤៩ ថ្ងៃប៉ុណ្ណោះនៅយប់មិញ ដែលនាំឲ្យគេជាប់ឈ្មោះជាកីឡាករវ័យក្មេងបំផុតហើយ។
នេះយកឈ្នះកំណត់ត្រាអ្នកចាស់គឺ Jetro Willems ដែលជាកីឡាករហូឡង់ធ្លាប់លេងទល់ដាណឺម៉ាកនៅ Euro 2012 ដោយបង្ហាញខ្លួននៅអាយុ ១៨ ឆ្នាំ និង ៧១ ថ្ងៃ។
គួររំឭកថានេះជាជ័យជម្នះលើកដំបូង នៅប្រកួតបើកឆាក ដែលពីមុនមកធ្លាប់តែស្មើ ៥ និងចាញ់ ៤ នៅប្រកួតបើកឆាកក្នុងពូលនៅ Euro បែបនេះ។ អង់គ្លេសបានយកឈ្នះ ១-០ ទៅលើក្រូអាតកាលពីយប់មិញ តាមរយៈគ្រាប់បាល់របស់ Raheem Sterling នៅនាទី ៥៧៕
ប្រភព៖ BeSoccer