ខ្សែបម្រើ Luka Modric បានអះអាងថាក្រុមកាសែតអង់គ្លេស បានបង្ហាញពីភាពក្រអឺតក្រទម ថាពួកគេនឹងឈ្នះពានរង្វាន់ Euro 2020 នេះហើយ។
អង់គ្លេសនៅពេលនេះពោរពេញដោយកីឡាករល្អៗ ជាពិសេសក្មេងៗតែម្ដង ដែលធ្វើឱ្យពួកគេមានទំនុកចិត្តណាស់សម្រាប់ការប្រកួត Euro 2020 នេះ។ ខណៈដែលការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់នេះធ្វើឡើងនៅអង់គ្លេសថែមទៀតផង ដូច្នេះហើយវាបានជំរុញទឹកចិត្តពួកគេឡើងមួយកម្រិតទៀតហើយ។
យ៉ាងណាមិញ Modric បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ “ភាពក្រអឺតក្រទមនោះមិនទាក់ទងច្រើនជាមួយកីឡាករនោះទេ ប៉ុន្តែមនុស្សនៅជុំវិញពួកគេទៅវិញ ខ្លះជាអ្នកកាសែនិងអ្នកអត្ថាធិប្បាយមួយចំនួន។ ខ្ញុំមិនសូវតាមដានប្រព័ន្ធផ្សព្វផ្សាយទេថ្មីៗនេះ ព្រោះយើងចង់លេងតែបាល់ទាត់មួយប៉ុណ្ណោះ”៕
ប្រភព៖ dailymail