(វីដេអូ) កម្តៅ​សាច់ដុំ Lukaku ស៊ុត​មួយ​គ្រាប់​ឲ្យ​ក្រុម​លេខ ១ នៅ FIFA Ranking យក​ឈ្នះ​ទៅ​លើ​ក្រូអាត

ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​និង​ក្រូអាត​បាន​បញ្ចប់​ទៅ​នៅ​មុន​នេះ ដោយ​បញ្ចប់​ ៩០ នាទី​បែលហ្សិក​បាន​យក​ឈ្នះ ១-០។

នេះ​ជា​ការ​ប្រកួត​កម្តៅ​សាច់ដុំ​សម្រាប់​ក្រុម​ទាំង​ពីរ​មុន​ឈាន​ទៅ​ដល់​ការ​ប្រកួត​ Euro 2020 ជា​ផ្លូវការ​ចាប់​ពី​ចុង​សប្ដាហ៍​ខាង​មុខ​ត​ទៅ ដែល​ថ្ងៃ​បើក​ឆាក​បែលហ្សិក​ត្រូវ​ប៉ះ​រុស្ស៊ី ខណៈ​ក្រូអាត​ត្រូវ​ជួប​ក្រុម​ខ្លាំង​អង់គ្លេស។

ទៅ​មើល​ស្ថិតិ​ការ​ប្រកួត​យប់​មិញ ខាង​បែលហ្សិក​មាន​ប្រៀប​ជាង​ច្រើន​នៅ​លើ​ការ​ស៊ុត ដោយ​ស៊ុត​សរុប ១៥ លើក ចំ​គោលដៅ ៥ លើក តាម​រយៈ​ការ​គ្រប់គ្រង​បាល់ ៤៩ ភាគរយ។ ខាង​ក្រូអាត​គ្រប់គ្រង​បាល់​ល្អ និង​អត្រា​បញ្ជូន​បាល់​ក៏​ល្អ ដែល​មាន​ដល់​ទៅ ៩០ ភាគរយ តែ​ស្ទើរ​តំបន់​ខាង​លើ ពិបាក​រក​ឱកាស​ស៊ុត​បន្តិច ដោយ​ស៊ុត​បាន​ត្រឹម ៨ ​លើក និង​ចំ​គោលដៅ ៤ លើក​ប៉ុណ្ណោះ។

មួយ​គ្រាប់​នៃ​ជ័យជម្នះ​របស់​បែលហ្សិក​កើត​ឡើង​នៅ​នាទី ៣៨ តាម​រយៈ​ការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ Romelu Lukaku៕ ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=E7tPhjaStvc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT