បេក្ខភាពកីឡាករល្អបំផុតនៃពានរង្វាន់ PFA ប្រចាំឆ្នាំ ២០២១ បានប្រកាសនៅប៉ុន្មានថ្ងៃមុនរួចហើយ ដោយឡែកអត្ថបទនេះយើងបង្វែរឲ្យអ្នកចាប់អារម្មណ៍ពីកីឡាករដែលធ្វើមិនបានល្អ និងខ្លះមិនបានលេងជាប់លាប់ប្រចាំរដូវកាលនៅ Premier League វិញម្តង។
យើងប្រមូលផ្តុំចេញជាឈុត ១១ រូប ដែលភាគច្រើនពួកគេមិនសូវបានបង្ហាញខ្លួនលើទីលាន ហើយនិយាយពីស្ថិតិគ្រាប់បាល់ និងគុណភាពលើទីលានគឺមិនល្អទាល់តែសោះ៖
អ្នកចាំទី: Hugo Lloris
ខ្សែការពារ: Benjamin Mendy, Eric Bailly, Davinson Sanchez, Hector Bellerin
ខ្សែបម្រើ: Ryan Fraser, Ross Barkley, Donny van de Beek, Willian
ខ្សែប្រយុទ្ធ: P.E Aubameyang និង Rhian Brewster
បញ្ជាក់ថា ឈ្មោះអ្នកទាំង ១១ សុទ្ធតែកំពុងមានអនាគតមិនប្រាកដប្រជាជាមួយក្លឹបនៅទីផ្សារដោះដូរខាងមុខ ដោយមានភាគរយច្រើនពួកគេអាចជាចាកចេញ តួយ៉ាងដូចជា Bellerin, Bailly, Van de Beek និង Aubameyang ជាដើម៕
ប្រភព៖ GiveMeSport