Kante ឆ្លើយតប​បែប​ណា ក្រោយ​គេ​សួរនាំ​រឿង​អាច​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​នេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

N’Golo Kante រដូវ​កាល​នេះ​ធ្វើ​បាន​ល្អ​ខ្លាំង ដែល​ជា​ចំណែក​សំខាន់​ជួយ​ឲ្យ​ក្រុម​ Chelsea ឈ្នះ​ពាន​រង្វាន់ UEFA Champions League ក្រោយ​យក​ឈ្នះ Man City ១-០ កាល​ពី​យប់​មិញ។ ខ្សែ​បម្រើ​វ័យ ៣០ ឆ្នាំ គេ​ឈ្នះ MOTM ៣ ប្រកួត​ជាប់​គ្នា​តាំង​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី ១ ទី ២ និង​វគ្គ​ចុង​ក្រោយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រាប់​ក្រោយ​ចប់​ការ​ប្រកួត Kante និយាយ​ថា៖ “ពិត​ជា​អស្ចារ្យ​ណាស់ ដោយ​វា​ជា​លទ្ធផល​ទទួល​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង ​ក្រោយ​ឆ្លងកាត់​ការ​លំបាក​ពេញ​មួយ​រដូវ​កាល​នេះ ហើយ​រឿង Man Of The Match ជា​រឿង​ទី​ពីរ​ទេ សំខាន់​គឺ​ការ​រួបរួម​ជា​ក្រុម ហើយ​យើង​ទទួល​បាន​ពាន​រង្វាន់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​លទ្ធភាព​ដែល​អាច​ឈ្នះ​ពាន​រង្វាន់ Ballon d’Or កីឡាករ​វ័យ ៣០ ឆ្នាំ​បន្ថែម​ថា៖ “អត់​ទេ សម្រាប់​ពេល​នេះ​គឺ​យើង​រីករាយ​ជាមួយ Champions League និង​ត្រៀម​សម្រាប់ Euro ហើយ​ខ្ញុំ​នឹង​ទៅ​ចូលរួម​ជាមួយ​បារាំង ហើយ​ក៏​សង្ឃឹម​ថា​អាច​ឈ្នះ​ផង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ការ​ពិត​យើង​ស្រមៃ​ទុក​មុន បើ Kante អាច​ជួយ​ក្រុម​មាន់​គក​បារាំង​ឈ្នះ​ពាន​ Euroទៀត​នោះ ជឿ​ថា​គេ​ប្រាកដ​ជា​អាច​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​បុគ្គល Ballon d’Or ដែល​ត្រូវ​ប្រកាស​នៅ​ចុង​ឆ្នាំ ២០២១៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT