លេចលឺ​ថា Ronaldo និយាយ​ពាក្យ​លា​ទៅ​កាន់​មិត្ត​រួម​ក្រុម​នៅ Juventus រួចរាល់​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​បើ​សុពលភាព​កុងត្រា​របស់ Cristiano Ronaldo ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ ២០២២ ប៉ុន្តែ​លោក​ហាក់​សម្រេច​ចិត្ត​ចាកចេញ​ត្រឹម​រដូវ​ក្តៅ ឆ្នាំ​ ២០២១ នេះ​ហើយ ពោល​គឺ​ការ​សម្រេច​ចិត្ត​កើត​ឡើង​ក្រោយ​ទម្រង់​លេង​របស់​ Juventus មាន​ការ​ធ្លាក់​ចុះ​ខ្លាំង និង​មិន​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ណា​មួយ​ទាល់​តែ​សោះ​នៅ​រដូវ​កាល​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​របាយការណ៍​ពី II Messaggero ចុះ​ផ្សាយ​ថា តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​ហើយ ដោយ​គេ​ក៏​បាន​ផ្ញើ​សារ​និង​និយាយ​ពាក្យ​ លា ទៅ​កាន់​មិត្ត​​រួម​ក្រុម​របស់​គេ​នៅ​ក្លឹប​ក្នុង​ទីក្រុង Turin ហើយ​ដែរ បន្ទាប់​ពី​ចំណាយ​ពេល ៣ ឆ្នាំ​នៅ​ទី​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ៣៦ ឆ្នាំ ដែល​ឈរ​ឈ្មោះ​ជា Top Scorer នៅ Serie A រដូវ​កាល​នេះ ​ក៏​មិន​ទាន់​ច្បាស់​នោះ​ដែរ ថា​នឹង​សម្រេច​ទៅ​ក្លឹប​ថ្មី​ណា​មួយ តែ​តាម​ភាគរយ​ជឿជាក់​គឺ​អាច​ជា Man Utd ដែល​ភាគី​ទាំង​សង​ខាង​បាន​ចរចា​ទាក់ទង​គ្នា​តាំង​ពី​ខែ​មេសា​មក​ម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ដែរ​ថា Juventus ​បាន​ចូលរួម ១៣៣ ប្រកួត​ជាមួយ​ក្លឹប​សេះ​បង្កង់ ដោយ​រក​បាន ១០២ គ្រាប់​និង Assist ២២ លើក។ តម្លៃ​ផ្ទេរ​ចេញ​របស់​បុរស​វ័យ ៣៦ ឆ្នាំ​នៅ​ពេល​ខាង​មុខ អាច​ថ្លៃ​ប្រមាណ ២៥ លាន​អឺរ៉ូ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT