ខ្សែការពារ Raphael Varane ថាខ្លួនពិតជាភ្ញាក់ផ្អើល ចំពោះដំណឹងនៃការចាកចេញរបស់លោក Zidane ពីក្រុម Real Madrid កាលពីម្សិលមិញនេះ។
បន្ទាប់ពីចូលខ្លួនមកដឹកនាំក្រុម Real Madrid ជាលើកទី២ លោក Zidane បានបញ្ចប់រដូវកាលនេះ ដោយមិនទទួលបានពានរង្វាន់អ្វីមួយនោះទេ។ ដោយបានត្រឹមជើងឯករងពាន La Liga និងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ប៉ុណ្ណោះ។ ដោយឡែកការសម្រេចចិត្តចាកចេញនេះទៀតសោត គឺ Zidane ផ្ទាល់ជាអ្នកសុំក្លឹបចាកចេញដោយឯកឯងតែម្ដង។
ចំពោះការចាកចេញនេះដែរ Varane ខ្សែការពារក្រុម Real Madrid បាននិយាយថា៖ “ប្រតិកម្មដំបូងរបស់ខ្ញុំសម្រាប់ការចាកចេញរបស់គាត់ គឺខ្ញុំមានអារម្មណ៍ថាមោទកភាពសម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ។ គាត់បានយកខ្ញុំពី Lens ទៅ Real Madrid ហើយខ្ញុំបានរៀនសូត្រជាមួយគាត់ជាច្រើន។ គាត់ជាគ្រូបង្វឹកម្នាក់ និងជាមិត្តល្អម្នាក់។ មិនមែនតែខ្ញុំទេ គឺកីឡាករគ្រប់គ្នាតែម្ដង។ វាពិតជាធ្វើឱ្យខ្ញុំចម្លែកចិត្ត នៅពេលដឹងថាគាត់ចាកចេញទៅ”៕ប្រភព Marca