ខ្សែប្រយុទ្ធ Robert Lewandowski បានបំបែកកំណត់ត្រារកគ្រាប់បាល់បានច្រើនរបស់ Gerd Muller ៤០គ្រាប់ក្នុង១រដូវកាលនៅ Bundesliga បានហើយ ដោយរូបគេរកបាន៤១គ្រាប់។
សម្រាប់ប្រកួតចុងក្រោយនៅយប់មិញនេះ ក្រុម Bayern Munich ដែលបានក្លាយជាជើងឯកហើយនោះ បានបន្ដយកឈ្នះលើក្រុម Augsburg បានក្នុងលទ្ធផល ៥-២ ទៀត។ ដោយ៥គ្រាប់នោះ ក៏មានចំណែករបស់កីឡាករ Lewandowski ១គ្រាប់ផងដែរ។ បន្ថែម១គ្រាប់នេះទៀត បានធ្វើឱ្យខ្សែប្រយុទ្ធប៉ូឡូញនេះ រកបាន៤១គ្រាប់ហើយនៅក្របខណ្ឌ Bundesliga នារដូវកាលនេះ។
វាជាការបំបែកកំណត់ត្រាមួយហើយនៅក្របខណ្ឌលីគកំពូលអាល្លឺម៉ង់នេះ ខណៈដែលអ្នកកាន់កំណត់ត្រាចាស់ Gerd Muller រកបានតែ៤០គ្រាប់ប៉ុណ្ណោះក្នុងមួយរដូវកាល។ ដោយកំណត់ត្រានេះមានរយៈពេលជាង៤០ឆ្នាំមកហើយ ទើបតែ Lewandowski បំបែកបាននៅរដូវកាលនេះទេ៕
ប្រភព៖ DailyMAil