លោក Massimiliano Allegri បានបដិសេធមិនព្រមទៅដឹកនាំក្រុម Spurs នោះទេ បើទោះជាបានទទួលសំណើរសមស្របមួយពីថ្នាក់ដឹកនាំក្លឹបក៏ដោយ។
Spurs បន្ទាប់ពីបណ្ដេញលោក Jose Mourinho ចេញទៅ ពួកគេមិនទាន់រកបានអ្នកចាត់ការថ្មីនៅឡើយទេ។ ដោយក្នុងនោះ ក៏មានដំណឹងថាបានទាក់ទងលោក Allegri មកដឹកនាំក្រុមផងដែរ។ តែគួរឱ្យសោកស្ដាយ ស្រាប់តែមានដំណឹងថាអតីតអ្នកចាត់ការ Juventus ខាងលើនេះ បានច្រានចោលសំណើរទៅហើយ។
ការបដិសេធនេះ ត្រូវបានគេមើលឃើញថា បុរសសញ្ជាតិ អ៊ីតាលី ខាងលើនេះ ទំនងជាចាំឱកាសទៅដឹកនាំក្រុម Real Madrid ទៅវិញទេ។ ការនិយាយបែបនេះ ក៏ដោយសារតែលោក Zidane នឹងចាកចេញពីក្រុមអធិរាជសពេលចប់រដូវកាលនេះដែរ ដូច្នេះពួកគេក៏ស្វែងរកគ្រូថ្មីដូចគ្នា។ ហើយលោក Allegri នេះទៀតសោត ក៏ធ្លាប់ត្រូវក្រុម Real Madrid ទាក់ទងម្ដងមកហើយដែរ៕
ប្រភព៖ DailyMail