ខ្សែការពារ Ruben Dias របស់ក្រុម Manchester City បានឈ្នះពានរង្វាន់កិត្តិយស FWA Footballer of the Year ក្នុងឆ្នាំ២០២១នេះហើយ។
កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើនេះ បានជួយក្រុមរបស់លោក Pep ច្រើនមែនទែន និងក្លាយជាកីឡាករមិនអាចខ្វះបានទេក្នុងក្រុម។ រហូតដល់ចប់រដូវកាលនេះ រូបគេបានក្លាយជាកីឡាករឈ្នះពានកិត្តិយស FWA Footballer of the Year ដែលជាពានបោះឆ្នោតដោយអ្នកសរសេរកីឡា។
រំលឹកថា Dias នេះ ក្រុម Man City ទើបតែទិញចូលទេពីក្រុម Benfica មកក្នុងតម្លៃខ្លួន៦២លានផោន។ រូបគេបង្ហាញខ្លួនសឹងតែគ្រប់ការប្រកួតទៅហើយ និងជួយក្រុមឈ្នះពាន Premier League , Carabao Cup និងសល់ពានរង្វាន់១ទៀតគឺ UEFA Champions League ដែលនឹងត្រូវប៉ះក្រុម Chelsea នៅថ្ងៃ២៩ខាងមុខនេះ៕
ប្រភេព៖ BBC