ក្រុម Manchester City បានបរាជ័យក្រោមថ្វីជើងក្រុម Brighton ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ Premier League សប្ដាហ៍ទី៣៧នៅយប់មិញនេះ។
ប្រកួតនេះដែរ ក្រុម Man City របស់លោក Pep បានបើកការនាំមុខមុនដល់ទៅ២គ្រាប់ទៅហើយ ដោយ Gundogan និង Foden ។ តែចុងក្រោយតង់ទី២ ក្រុម Brighton ក៏អាចវាយបកបានវិញ៣គ្រាប់ឯណោះ ដោយ Trossard នៅនាទី៥០ Webster នាទី៧២ និង Burn នៅនាទី៧៦។ នេះជាការវាយបកវិញសឹងតែធ្វើឱ្យអ្នកគាំទ្រមិនជឿនោះទេ។
លោក Pep បាននិយាយក្រោយចប់ការប្រកួតថាសមាជិកក្រុមត្រូវតែពង្រឹងឡើងវិញសម្រាប់ការប្រកួតបញ្ចប់លីគ និងត្រៀមលេងពានរង្វាន់ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រនៅចុងខែនេះ៕
ប្រភព៖ DailyMail