លុយ​នៅ​នឹង​មុខ​ហើយ​ពេល​នេះ! Lingard អាច​នឹង​ជួយ​រក​លុយ​ឲ្យ​ United ៧០ មុឺន​ដុល្លារ បើ​ធ្វើ​រឿង​នេះ​បាន

Jesse Lingard ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង​ក្រោយ​ផ្ទេរ​មក​ចូលរួម​នៅ West Ham United ដោយ​កន្លង​ទៅ​នេះ​គេ​ក៏​ទើប​តែ​ឈ្នះ​ពាន​បុគ្គល នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ និង​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ផ្ទេរ​មក​ក្រុម​ញញួរ​កីឡាករ​អង់គ្លេស​រក​បាន ៩ គ្រាប់​និង Assist ៤ លើក​នៅ​ការ​បង្ហាញ​ខ្លួន ១៣ ប្រកួត ពោល​គឺ​សឹង​តែ​រៀងរាល់​ការ​ប្រកួត​គេ​តែង​មាន​មុខ​ក្នុង​ចំណែក​ការ​រក​គ្រាប់​បាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ Lingard ក៏​នឹង​ក្លាយ​ជា​កីឡាករ ដែល​អាច​រក​ប្រាក់​ចូល​ក្លឹប Man Utd ប្រមាណ ៥០០ ០០០ ផោន​ឬ​ជាង ៧០០ ០០០ ដុល្លារ​នៅ​ក្រោយ​បញ្ចប់​រដូវ​កាល ប្រសិន​ណា​គេ​អាច​ជួយ West Ham ឲ្យ​ឈរ​នៅ​លេខ ៤ ឬ​មាន​កៅអី​លេង UCL នា​រដូវ​កាល​ក្រោយ។ នោះ​គឺ​វា​កើត​ឡើង​បាន​ស្រប​ទៅ​តាម​កិច្ច​ព្រមព្រៀង ដែល​កំណត់​ថា​ប្រសិន​កីឡាករ​ដែល United ដាក់​ឲ្យ​ខ្ចី​ជើង អាច​ជា​ចំណែក​ជួយ​ក្រុម​នោះ​ឈរ​នៅ Top 4 អ៊ីចឹង​ក្លឹប​ជា​អាណាព្យាបាល​នឹង​ទទួល​បាន​ប្រាក់​បន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុយ​ពេល​នេះ​នៅ​នឹង​មុខ​ហើយ​ព្រោះ​ការ​ប្រកួត​នៅ​ Premier League សល់​តែ ៣ ជុំ​ទៀត​ប៉ុណ្ណោះ ហើយ West Ham ក៏​អាច​មាន​ឱកាស​ច្រើន​ដែរ ដ្បិត​ពួក​គេ​ឈរ​នៅ​លេខ ៥ តែ​ចាញ់​ហង្ស​ត្រឹម ២ ពិន្ទុ។ បើ​មើល​តាម​ទម្រង់​លេង​ចុង​ក្រោយ​គឺ​ក្រុម​ញញួរ​មាន​ឱកាស​ច្រើន​ក្នុង​ការ​បញ្ចប់​រដូវ​កាល ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​យ៉ាង​ហោច​ណាស់​ទី ៤៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT