លោក Roman Abramovich ដែលជាប្រធានក្លឹប Chelsea ត្រូវបានគេរាយការណ៍ថា បានរៀបចំបញ្ចេញកញ្ចប់ថវិកាមកហើយសម្រាប់ក្លឹបក្នុងការចំណាយលើទីផ្សារដោះដូររដូវក្តៅនាពេលខាងមុខ។
វាចំពេលដែល Chelsea កំពុងធ្វើបានល្អខ្លាំងនៅពេលចុងក្រោយ ដែលអាចឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ UCL ហើយគេជឿថានៅរដូវកាលក្រោយប្រសិនអាចបន្ថែមសមាសភាពថ្មីមួយចំនួនទៀតនោះ ឱកាសនៃការប្រជែងពាន PL ក៏អាចកើតមានឡើងដែរ។
តាមរបាយការណ៍ពី TheSun បានឲ្យដឹងថា Abramovich បានផ្តល់ថវិកាដល់ទៅ ១៥០ លានផោន សម្រាប់គ្រូសញ្ជាតិអាល្លឺម៉ង់ ក្នុងការវិភាគមើលថាគួរយកនរណាខ្លះចូលក្លឹប ក៏ដូចជាបំពេញនូវចន្លោះប្រហោងដែលក្លឹបកំពុងមាននៅពេលនេះ។
គេជឿថាមានភាគរយច្រើនដែល Chelsea អាចយកមួយរវាង Erling Haaland និង Romelu Lukaku ហើយជំនួសមកវិញដោយការលក់ចេញ Tammy Abraham និង Olivier Giroud ដើម្បីបញ្ចៀសការគរជើងនៅតំណែងប្រយុទ្ធកណ្តាល៕
ប្រភព៖ Sportsmole