ក្រុមម្ចាស់ជើងឯករដូវកាលនេះ Manchester City បន្ដធ្វើបានល្អ ដោយយកឈ្នះលើក្រុម Newcastle United ក្នុងលទ្ធផល ៤-៣ សម្រាប់ការប្រកួតពានរង្វាន់ Premier League ។
លទ្ធផលច្រើនគ្រាប់នេះដែរ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាមែនទែន។ Newcastle ជាអ្នករកគ្រាប់បានមុន ប៉ុន្តែក៏ត្រូវ Man City រកតាមស្មើវិញបាន និងបន្ដនាំមុខទៅវិញទៅមក។ ជាលទ្ធផល ក្រុមរបស់លោក Pep នៅតែអាចរកបានជ័យជម្នះដដែល ក្នុងលទ្ធផល ៤-៣ សម្រាប់ការប្រកួតនៅចុងរដូវកាលនេះ។
ក្នុងការប្រកួតនេះដែរ លោក Pep ក៏បានដាក់អ្នកចាំទីវ័យ៣៥ឆ្នាំ Scott Carson ឱ្យចូលលេងផងដែរ។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គេ ក្នុងរយៈពេល១០ឆ្នាំមកហើយនៅក្របខណ្ឌ Premier League ៕ប្រភព ៖ DailyMail