ក្រុម Real Madrid បន្ដធ្វើបានល្អ ដោយឈ្នះក្រុម Granada ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតពានរង្វាន់ La Liga សប្ដាហ៍ទី៣៦។
នៅតង់ទី១ Luka Modric និង Rodrygo រកបានម្នាក់មួយគ្រាប់ឱ្យក្រុម Real Madrid ទៅហើយ។ ខណៈដែលចូលដល់តង់ទី២វិញ Molina រកបាន១គ្រាប់ឱ្យទៅក្រុម Granada វិញដែរ តែក៏ត្រូវក្រុមរបស់លោក Zidan ដាក់ថែម២គ្រាប់ទៀត ដោយ Odriozola និង Benzema។ ចប់ការប្រកួតក្រុម Real Madrid យកឈ្នះក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតសប្ដាហ៍ទី៣៦នេះ។
ជាមួយការបាន៣ពិន្ទុនេះ ក្រុម Real Madrid ឡើងលេខ២ក្នុងតារាង La Liga មាន៧៨ពិន្ទុ ស្របពេលក្រុមលេខ១ Atletico Madrid វិញ មាន៨០ពិន្ទុ។ ការប្រកួតនៅសល់២ប្រកួតទៀត ដើម្បីដឹងច្បាស់ថាក្រុមណាជាជើងឯកនារដូវកាលនេះ៕
ប្រភព៖ DailyMail