Barcelona ​ឡើង​ឈរ​កំពូល​តារាង​វិញ ក្រោយ​លុត​ក្រុម​ថ្មី ៨-២

ក្រុម FC Barcelona ​បាន​ឡើង​ទៅ​លើ​កំពូល​តារាង​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Huesca ​ក្នុង​លទ្ធផល ៨-២ ​នា​សប្ដាហ៍​ទី​៣​លីគ​កំពូល​អេស្ប៉ាញ។

ការ​ប្រកួត​យប់មិញ​នេះ​នៅ​ដី​​ខ្លួន​ឯង Barcelona ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន ​និង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​នឹង​ទស្សនា ក្នុង​ការ​ប្រកួត​១​ដែល​មាន​គ្រាប់​បាល់​ដល់​១០​គ្រាប់​នោះ។

Lionel Messi ​និង Suarez សុទ្ធ​តែ​រក​គ្រាប់​បាល់​បាន​ទាំង​អស់ ​នា​ការ​ប្រកួត​នេះ ​និង​បាន​នាំ​ក្រុម​ឡើង​ឈរ​កំពូល​តារាង ​ដោយ​ឈ្នះ​ក្រុម Real Madrid ​គ្រាប់​បាល់​ចំណេញ ​ព្រោះ​៣​ប្រកួត​ឈ្នះ​ទាំង​៣​ដូច​គ្នា។

លោក Leo Franco អ្នក​ចាត់ការ​ក្រុម Huesca ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​យប់មិញ​ថា ​វា​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន។

ក្រុម​របស់​លោក​បាត់​បង់​ម្ចាស់​ការ​នៅ​តង់​ទី​២​ ដែល​ធ្វើ​ឱ្យ Barcelona ​រក​គ្រាប់​បាល់​បាន​យ៉ាង​ច្រើន​ដូច្នេះ។ យ៉ាងណាមិញ​នេះ​ជា​មេរៀន​មួយ​សម្រាប់​ក្រុម ​ដើម្បី​សិក្សា​នៅ​ពេល​លេង​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូច Barcelona ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT