Juventus ​នឹង​ត្រូវ​ដក​ចេញ​ពី Serie A ​ប្រសិន​បើ​នៅ​រំលឹក​រឿង Super League ​ទៀត

ក្រុម​ Juventus ​នឹង​ប្រឈម​ការ​ដក​ចេញ​ពី​លីគ​កំពូល​អ៊ីតាលី​ហើយ ​ប្រសិន​បើ​ពួកគេ​នៅ​តែ​និយាយ​ពី​រឿង​ពាន​រង្វាន់ European Super League ​បន្ដ​ទៀត​។

​ក្រុម Real Madrid , FC Barcelona ​និង Juventus ​នៅ​មិន​ទាន់​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គម្រោង Super League ​នៅ​ឡើយ​ទេ ​ដោយ​ពួកគេ​នៅ​តែ​អះអាង​ថា​ចង់​បន្ដ​បង្កើត​វា​ឱ្យ​បាន​ទៀត។ ​តែ​ពេល​នេះ​ស្រាប់​តែ​ខាង Serie A ​ចេញ​គម្រាម​ថា​ប្រសិន​បើ​ក្រុម​សេះ​បង្កង​នៅ​តែ​គិត​ពី​រឿង​ពាន​រង្វាន់​នោះ​ទេ ​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ពាន​នេះ​តែ​ម្ដង។

ពាន​រង្វាន់​ដែល​បង្កើត​ឡើង​ដើម្បី​ប្រជែង​ជាមួយ UEFA Champions League ​នោះ ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ក្លឹប​ទាំង​បី​ខាង​លើ​នេះ។ ​ក្រោយ​ពី​ខាង FIFA ​និង UEFA ​ប្រឆាំង​ខ្លាំង ​ទើប​បណ្ដាល​ឱ្យ​ការ​ប្រកួត​ដែល​មាន​ក្លឹប​រហូត​ដល់​១២​ទៅ​ហើយ​នេះ ​រំសាយ​ចោល​វិញ។ ពេល​នេះ​សល់​តែ​ក្រុម​ដែល​ជា​អ្នក​បង្កើត​៣​ខាង​លើ​នេះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT