Mainam គ្រោង​ផ្ដួល​រៀម​​ច្បង Mangat ​នៅ​ព្រឹត្តិការណ៍ ONE: DANGAL

បន្ទាប់​ពី​ឈ្នះ ៣ ដង​ជាប់​គ្នាគួរឲ្យ​សរសើរ Roshan Mainam  គ្រោង​បង្កើត​ផែន​ការ​​យក​ឈ្នះ​​ ៤ លើក​ជាប់​គ្នា​ទល់​នឹង​រៀម​ច្បង​​រួម​ជាតិ​ឥណ្ឌា​ម្នាក់​ទៀត។  តារា​ឥណ្ឌា​កំពុង​​កូដ​​នឹង​ជួប​​សិស្ស​ច្បង​រួម​ជាតិ Gurdarshan “Saint Lion” Mangat នៅ​កម្មវិធី ONE: DANGAL ដែល​ត្រូវ​ផ្សាយ​ចេញ​ពី​កីឡដ្ឋាន Singapore Indoor Stadium កាល​ថ្ងៃ​សៅរ៍​ទី ១៥ ខែ ឧសភា ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mainam  បាន​ថ្លែង​ថា​៖«​​ខ្ញុំ​មិន​ដែល​រំពឹង​ថា​​ឡើង​ជួប  Gurdarshan Mangat នោះ​ទេ។ បែប​ណា​ក្ដី ​ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ​ការ​ប្រកួត​នេះ។  ដោយ​ស្មោះ​ត្រង់​ទៅ  ខ្ញុំ​ពិត​ជា​​ស្ទាក់​ស្ទើរ​ក្នុង​ការ​ជួប​រូប​គេ​មែន ប៉ុន្តែ ក្រុម​​គ្រូ​បង្វឹក និង  ONE Championship បាន​ផ្ដល់​ការ​​ទទួល​ខុស​ត្រូវ​មក​លើ​​ខ្ញុំ ហើយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ល្អ​បំផុត​នៅ​លើ​សង្វៀន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mangat បាន​ជួប “Saint Lion” ​កាល ៤ ឆ្នាំ​កន្លង​ទៅ​នៅ​កម្មវិធី​ប្រកួត​មួយ​ឯ​ប្រទេស​ឥណ្ឌា។  កាល​នោះ  “The Indian Notorious”  គឺ​ជា​ជើង​ឯក​ចំបាប់​វ័យ​ក្មេងដែល​ទើប​ចាប់​ផ្ដើម​អាជីព​ក្នុង ក្នុង​ពិភព​គុន​ចម្រុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​ដើរ​តាម​គន្លង​របស់​​​កីឡាករ​ជើង​ចាស់​រូប​នេះ ដូច្នេះ ​ទើប​គេ​មាន​ឱកាស​ប៉ះ​គ្នា​នៅលើ​សង្វៀន។

Mainam បន្ថ​ថា ៖«យើង​ទាំង​ពីរ​នាក់​​បាន​ចូល​រួម Super Fight League ​កាល​ឆ្នាំ ២០១៧  ហើយ​ខ្ញុំ​​ពិត​ជាត​រំភើប​ណាស់​ដែល​ជួប​​គាត់។   ក្រោយ​មក យើង​បាន​ស្គាល់​គ្នា​ច្បាស់​ណាស់។ ​គាត់​ដូច​ជា​បង​ប្រុស​របស់​ខ្ញុំ​អីចឹង។   គាត់​មាន​បទ​ពិសោធន៍​ច្រើន និង គាំទ្រដល់​ខ្ញុំ​ច្រើន​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់​ស្ដែង​ទៅ បុរស​វ័យ ៣៤ ឆ្នាំ Mangat ជា​មនុស្ស​ម្នាក់​ដែល​លើក​ទឹក​ចិត្ត​ដល់​បុរស​វ័យ ២៥ ឆ្នាំ Mainam ឲ្យ​ចូល​រួម​ក្លិប​ Evolve MMA នៅ​សិង្ហបុរី​កាល​ខែ វិច្ឆិកា ឆ្នាំ ២០១៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“The Indian Notorious” បាន​សម្ដែង​ការ​គោរព​ដល់​គ្រូ​​របស់​គេ ហើយ​គេ​នឹង​ទុក​មិត្ត​ភាព​ឲ្យ​នៅ​ម្ខាង​នៅ​ពេល​ពួក​គេ​ទាំង​ពីរ​ប៉ះ​គ្នា​នៅ​លើ​សង្វៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែប​ណា​ក្ដី ពេល​នេះ តារា​វ័យ​ក្មេង​ផ្ដោត​រឿង​មួយ​មុខ​គត់ គឺ​ផ្ដួល “Saint Lion”  ដែល​ជា​​ជើង​ខ្លាំង​ម្នាក់​ក្នុង​អាជីព​គុន​ចម្រុះ ពោល ​តារា​ជើង​ចាស់​ឈ្នះ ១៥ ដង និង​ចាញ់ ៣ ដង ក្នុង​នោះ ៦៦ ភាគរយ​បញ្ចប់​គូ​ប្រកួត​ឲ្យ​ចុះ​ចាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mangat  ដែល​ហ្វឹកហាត់​នៅ​ក្លិប Xtreme Couture និង 10th Planet Las Vegas នៅ​អាមេរិក​នោះបាន​​ប្រើ​ជំនាញ​របស់​ខ្លួន​នៅ​សង្វៀន​លំដាប់​ពិភព​លោក​យ៉ាង​ល្អ ពេល​បញ្ចប់​​អតីត​​កីឡាករ​ប្រជែង​ខ្សែ​ក្រវាត់​ ONE World Title , Toni “Dynamite” Tauru  និង​តារា​ឥណ្ឌូណេស៊ី  Abro “The Black Komodo” Fernandes នា​ពេល​កន្លង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ័យជម្នះ​ពីរ​លើក​នេះ ដែល​នាំ​ឲ្យ​រូប​គេ​​ឡើង​ប៉ះ  Mainam។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិស្សគុន Evolve  បាន​​​ពិពណ៌នា​ថា ៖«Gurdarshan ជា​​កីឡាករ​ល្អ​ម្នាក់ ហើយ គេ​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ខ្ញុំ។   ពេល​​ខ្ញុំ​ចូល​រួម​ប្រកួត MMA   គេ​មានបទ​ពិសោធន៍​ជា​ច្រើន​រួច​ទៅហើយ។ ដូច្នេះ ខ្ញុំ​គិត​ថា ​ការ​ប្រយុទ្ធ និង​បទ​ពិសោធន៍​របស់​គេ​ជា​ភាព​ខ្លាំង​ដ៏​ធំ​មួយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ Mainam  ជឿជាក់​ខ្លាំង​លើ​ស្នៀត​​ចំបាប់​ដ៏​មាន​ប្រសិទ្ធភាព​របស់​ខ្លួន។

កីឡាករ​វ័យ​ក្មេង​ឥណ្ឌា​បញ្ចប់​គូ​ប្រកួត​ឲ្យ​​​ចុះ​ចាញ់​ទាំង ៣ លើក​នៅ​សង្វៀន​លំដាប់​ពិភព​លោ បូក​រួម​ទាំង​ភាព​ស្ទាត់​ជំនាញ​ក្បាច់​ជឺជិតស៊ូ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សិន​ដូច​ការ​រៀប​ចំ​មែន  “The Indian Notorious” នឹង​កាន់​តែ​លេច​ធ្លោ​ថែម​ទៀត​នៅ​សង្វៀន ONE។  «យើង​នឹង​ចាំ​មើល​ថា​ធ្វើ​បាន​ល្អ​កម្រិត​ណា? បើ​សិន​​មាន​ឱកាស ខ្ញុំ​នឹង​បញ្ចប់គាត់​ឲ្យ​ចុះ​ចាញ់​ដូច​ប្រកួត​មុន​ៗ​អីចឹង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់​ស្ដែង  Mainam បាន​​ដឹង​ថា​​វា​មិន​​ងាយ​ស្រួល​ប៉ុន្មាន​ទេ។  Mangat ​ជា​កីឡាករ​រឹង​មាំ និង​ចង់​ស្ដាត​កិត្តិយស​​ឡើង​វិញ​ផង​ដែរ ក្រោយ​ចាញ់​កីឡាករ​លំដាប់​ទី​៥​​ទម្ងន់ flyweight , Reece “Lightning” McLaren ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ទាំង​ពីរ​នឹង​ប្រកួត​ទម្ងន់ ៦៥ គីឡូក្រាម(ទម្ងន់ catchweight) នៅ​សង្វៀន ONE: DANGAL ហើយ​ពួក​គេ​សុទ្ធ​តែ​សម្លឹង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់  ONE Flyweight World Title នា​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mainam សង្កត់​ធ្ងន់​ថា ៖«យើង​នឹង​ប្រឈម​មុខ​ដាក់​គ្នា ១៥ នាទី ​ក្នុង​ការ​ប្រកួត​ដើម្បី​បង្ហាញ​​អំពី​កាតព្វ​កិច្ច​​របស់​យើង​ក្នុង​នាម​កីឡាករ​អាជីព។   ខ្ញុំ​មិន​គិត​ថា លទ្ធផល​នឹង​មិន​​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​របស់​យើង​ទាំង​ពីរ​នោះ​ទេ»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT