ក្រុម PSG បានត្រឹមខកចិត្តប៉ុណ្ណោះ ក្រោយពីលេងបានត្រឹមស្មើជាមួយក្រុម Rennes ក្នុងលទ្ធផល ១-១ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលបារាំងនៅយប់មិញនេះ។
ខ្សែប្រយុទ្ធ Neymar រកបាន១គ្រាប់នៅចុងតង់ទី១ ធ្វើឱ្យក្រុម PSG នាំមុខ ប៉ុន្តែឈានដល់តង់ទី២វិញក៏ស្រាប់តែក្រុម Rennes រកបាន១គ្រាប់តាមស្មើវិញបាន។ លទ្ធផលស្មើគ្នា ១-១ នេះរក្សារហូតដល់ចប់ការប្រកួតតែម្ដង បើទោះជាក្រុម PSG ព្យាយាមសម្រុកយ៉ាងណាក៏មិនអាចមានគ្រាប់បាល់កើតឡើងបានដែរ។
បានត្រឹម១ពិន្ទុក្នុងការប្រកួតសប្ដាហ៍ទី ៣៦នេះ ទំនងជានឹងធ្វើឱ្យក្រុម PSG ខកខានឱកាសលើកពានរង្វាន់លីគកំពូលបារាំងហើយនៅរដូវកាលនេះ។ ជាក់ស្ដែង នៅសល់ត្រឹម២ប្រកួតទៀតទេនឹងបញ្ចប់រដូវកាលនេះហើយ តែ PSG កំពុងចាញ់ពិន្ទុក្រុម Lille ដែលនៅកំពូលតារាង ដល់ទៅ៣ពិន្ទុទៀតឯណោះ៕
ប្រភព៖ Marca