Neymar៖ “ទោះ​ត្រូវ​ដាក់​ជីវិត​លើ​ទីលាន ក៏​ខ្ញុំ​ត្រូវ​តែ​ប្រឹង​យក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឲ្យ​បាន”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​យប់​នេះ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ ទី ៥ ​ឧសភា ក្រុម PSG នឹង​ត្រូវ​ចូល​ជួប​ក្រុម​ម្ចាស់ផ្ទះ Man City នៃ​ជំនួប​ជើង​ទី ២ វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UCL មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ឈាន​ដល់​ការ​ប្រកួត​កីឡាករ​សំខាន់​របស់ PSG គឺ Neymar Jr ក៏​បាន​បញ្ជាក់​នូវ​ពាក្យ​សម្តី​មួយ​ចំនួន ដែល​ជា​ការ​ដាស់តឿន​ស្មារតី​មិត្ត​រួម​ក្រុម និង​បង្ហាញ​ពី​ក្តី​សង្ឃឹម​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ប្រេស៊ីល​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ក្រោយ​ហោះ​មក​ដល់​ទីក្រុង Manchester បែប​នេះ​ថា៖ “វា​ជា​ការ​ប្រកួត​ដ៏​ពិបាក​មួយ​ទល់ Manchester City តែ​យើង​ត្រូវ​តែ​មាន​ការ​ជឿជាក់ ដោយ​មិន​គិត​អំពី​ស្ថិតិ​ដែល​និយាយ​ពី​ឱកាស​នៃ​ការ​ឈ្នះ​របស់​ពួក​យើង​ទាប​កម្រិត​ណា​នោះ​ទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ដោយ​ប្រជាជន​នៅ​ប៉ារីស​ទាំង​អស់​ជឿជាក់​លើ​ពួក​យើង ហើយ​ខ្ញុំ​គឺ​ជា​អ្នក​ចម្បាំង​ជួរ​មុខ​នៅ​ក្នុង​សង្រ្គាម​មួយ​នេះ ដោយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត ដើម្បី​ឆ្ពោះ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ បើ​ទោះ​បី​ជា​ត្រូវ​អស់​ជីវិត​លើ​ទីលាន​ក៏​ដោយ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT