UEFA ​នឹង​ប្រើប្រាស់ VAR ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ

សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប ​បាន​បញ្ជាក់​ថា​នឹង​ប្រើ​ប្រាស់​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល (VAR) ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ​បន្ទាប់​ពី​បាន​សិក្សា​យ៉ាង​ច្បាស់​លាស់​រួច​មក។

ក្រុម​ប្រឹក្សា​របស់ UEFA ​បាន​ជួប​ពិភាក្សា​គ្នា​រួច​រាល់​ហើយ ​ចំពោះ​គម្រោង​ប្រើប្រាស់ VAR ​នេះ។ ដោយ​ពួកគេ​មើល​ឃើញ​គុណ​សម្បត្តិ​របស់​វា​ថា ​នឹង​ជួយ​ឱ្យ​ការ​ប្រកួត​កាន់​តែ​យុត្តិធម៌​បន្ថែម​ពី​លើ​ការ​មើល​ឃើញ​របស់​អាជ្ញាកណ្ដាល​ថែម​ទៀត។ លោក Aleksander Ceferin ​ប្រធាន UEFA ​បាន​បញ្ជាក់​ថា​ការ​ដាក់​ឱ្យ​ប្រើប្រាស់ VAR ​នឹង​ធ្វើ​ឡើង​រដូវ​កាល​ក្រោយ ចាប់​ពី​វគ្គ​៣២​ក្រុម​ទៅ។ ដោយ​ឡែក​សម្រាប់​វគ្គ​ជម្រុះ​ដំបូង​វិញ នឹង​មិន​ប្រើប្រាស់​ឡើយ។

សូម​បញ្ជាក់​ថា VAR ​នេះ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អំឡុង​ពេល World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី ​ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ច្រើន​មែនទែន។ លីគ​បាល់ទាត់​នៅ​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ក៏​កំពុង​គិត​គូរ​ចំពោះ​ការ​ដាក់​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដែរ៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT