(វីដេអូ) ក្រោយ​ខកខាន​ ៥ ឆ្នាំ Man City ស្គាល់​រសជាតិ​ឡើង​មក​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​សារ​ជា​ថ្មី

នៅ​ការ​ប្រកួត​ជើង​ទី ២ រវាង Dortmund និង Man City ក្រុម​អង់គ្លេស​នៅ​តែ​បន្ត​បន្ថែម​ការ​រក​គ្រាប់​បាល់ ហើយ​យក​ឈ្នះ ២-១ នាំ​ឲ្យ​គ្រាប់​បាល់​សរុប​ទាំង​ពីរ​ជើង​គឺ ៤-២។

ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទឹកដី​ប្រទេស​អាល្លឺម៉ង់ យើង​ឃើញ​ថា City បាន​កៀប​ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ​មិន​សំចៃ​ដៃ ដោយ​ពួក​គេ​គ្រប់គ្រង​បាល់ ៦២ ភាគរយ ស៊ុត ១៧ លើក ចំ​គោលដៅ ៥ លើក ធៀប​នឹង​ក្រុម​ម្ចាស់ផ្ទះ​មាន​សាច់​បាល់ ៣៨ ភាគរយ​គត់ តែ​ក៏​មាន​ឱកាស​ស៊ុត ១០ លើក និង​ចំ​គោលដៅ ៣ លើក។

គ្រាប់​បាល់​កើត​ឡើង​នៅ​នាទី ១៥ តាម​រយៈ​បាល់ ១១ ម៉ែត្រ​ធ្វើ​បាន​ដោយ Jude Bellingham ហើយ​នៅ​នាទី ៥៥ City ទទួល​បាន​បាល់ ១១ ម៉ែត្រ​វិញ ធ្វើ​បាន​ដោយ Riyad Mahrez។ លុះ​ដល់​នាទី ៧៥ Phil Foden បន្ថែម​មួយ​គ្រាប់ និង​រក្សា​លទ្ធផល​ឈ្នះ​ដល់​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=NT1bbmTqprs

គួរ​រំឭក​ថា សម្រាប់ City នេះ​គឺ​ជា​លើក​ដំបូង​ហើយ​នៅ​រយៈ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ​ដែល​អាច​ឡើង​មក​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ UCL។ ដោយ​លើក​ចុង​ក្រោយ​គឺ​នៅ​ឆ្នាំ ២០១៦ កាល​នោះ City ធ្លាក់​ត្រឹម​វគ្គ​នេះ ក្រោម​លទ្ធផល ១-០ ទល់ Real Madrid៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT