គ្រូ​ Chelsea ​ចង់​ប៉ះ Real Madrid ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​

​បន្ទាប់​ពី​បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ ​លោក Thomas Tuchel ​បាន​អះអាង​ថា​ចង់​ប៉ះ​ជាមួយ​ក្រុម Real Madrid ​ជា​ជាង​ប៉ះ​ក្រុម Liverpool ​។

​ចាញ់ Porto ​១-០ ​នៅ​ជើង​ទី​២​មែន ប៉ុន្តែ​ក្រុម​តោ​ខៀវ​នៅ​តែ​ឡើង​ទៅ​វគ្គ​បន្ទាប់​ដដែល ព្រោះ​ពួកគេ​ឈ្នះ​ជើង​ទី​១ ​ក្នុង​លទ្ធផល ២-០ ​ទៅ​ហើយ។ ដោយ​ការ​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នេះ ​ក្រុម​របស់​លោក​ Thomas Tuchel ​នឹង​ប៉ះ​ក្រុម​មួយ​ក្នុង​ចំណោម Real Madrid ឬ Liverpool ​ដែល​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​យប់​នេះ​។

​បើ​តាម​លោក​ Tuchel  ​បាន​អះអាង​ថា​លោក​ចង់​ប៉ះ Real Madrid ​ច្រើន​ជាង​។ ​លោក​មិន​ចង់​ប៉ះ​ក្រុម​នៅ​លីគ​ជាមួយ​គ្នា​នោះ​ទេ ដូច្នេះ​ហើយ​ក្រុម​អធិរាជ​ស​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ហើយ។ ​រំលឹក​ថា​ក្រុម Chelsea ​បាន​ឡើង​ទៅ​វគ្គ​នេះ​ជា​លើក​ដំបូង ​ក្រោយ​ខកខាន​តាំង​ពី​ឆ្នាំ​២០១៤​មក៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT