Liverpool ចាប់​ចិត្ត​កីឡាករ​វ័យ​ក្មេង​របស់ Barca ​ដែល​មាន​តម្លៃ​ខ្ទង់ ៧០ លាន​ផោន

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​វ័យ​ក្មេង​របស់​ក្លឹប​ Barcelona នោះ​គឺ Pedri ដោយ​ចង់​នាំ​យក​គេ​មក Anfield នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវជន​វ័យ ១៨ ឆ្នាំ បាន​ចូលរួម​ការ​បង្ហាញ​ខ្លួន ៤៤ ប្រកួត​សរុប​ឲ្យ​អ្នក​មាន​បុណ្យ​រដូវ​កាល​នេះ ដោយ​អាច​រាប់​ថា​គេ​ជា​ចំណែក​ខ្វះ​ពុំ​បាន​មួយ​របស់​លោក Ronald Koeman មិន​ថា​តែ​ការ​លេង​នៅ​ឈុត​ ១១ នាក់​ដំបូង និង​ជម្រើស​នៅ​កៅអី​បម្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាង​ណា​តាម The Mirror បាន​ចុះ​ផ្សាយ Pedri គេ​អាច​មាន​តម្លៃ ៧០ លាន​ផោន​នៅ​ពេល​ខាង​មុខ ហើយ​ Liverpool ពិត​ជា​ចង់​បាន​គេ​ជា​ខ្លាំង តែ​ការ​សម្រេច​របស់​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា​បែប​ណា​នោះ មិន​ទាន់​ជា​ច្បាស់​នៅ​ឡើយ តែ​តាម​តម្រុយ​គឺ​ក្រុម​ម្ចាស់ដី Camp Nou ចង់​អូសទាញ​គេ​ឲ្យ​បន្ត​កុងត្រា​ថ្មី​ច្រើន​ជាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រំឭក​ថា Pedri ត្រូវ​ផុត​កុងត្រា​នៅ​ខែ​មិថុនា ឆ្នាំ ២០២២ ពោល​គឺ​សល់​រយៈ​ពេល ១ ឆ្នាំ​ទៀត​មុន​គេ​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន។ បែប​នេះ​បើ​សាមី​ខ្លួន​ច្បាស់​ថា​ចង់​បន្ត​នៅ នោះ​គេ​អាច​នឹង​ចុះ​ហត្ថលេខា​ត្រឹម​បញ្ចប់​រដូវ​កាល​នេះ តែ​បើ​គេ​រាង​មាន​ចិត្ត​រារេ​ចង់​ចាកចេញ​ទៅ​ស្រវា​រក​បទពិសោធន៍​នៅ​ក្លឹប​ថ្មី នោះ​ប្រហែល​ជា​ស៊ូ​ចាំ​ដល់​អស់​កុងត្រា​ក៏​ថា​បាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT