នៅ​ជើង​ទី ២ UCL&UEL តើ​ក្រុម​ទាំង​អស់​ត្រូវ​ការ​លទ្ធផល​បែប​ណា ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់?

នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ការ​ប្រកួត​នៅ UEFA Champions League និង Europa League នឹង​សម្រេច​រក​ឃើញ​ឈ្មោះ​ក្រុម​ទាំង ៤ ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​ជើង​ទី ២ នៅ UCL នឹង​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ពុធ ហើយ​ UEL នៅ​ព្រឹក​ថ្ងៃ​សុក្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ ក្រោយ​ពី​បាន​ឃើញ​លទ្ធផល​នៅ​ប្រកួត​ជើង​ទី ១ អ្នក​ប្រាកដ​ជា​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​គណនា​គ្រាប់​បាល់ ​ក៏​ដូច​ជា​រូបមន្ត​គ្រាប់​បាល់​ក្រៅ​ដី (Away Goal) ក្នុង​ការ​សម្រេច​រក​ក្រុម​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់។ អ៊ីចឹង​ក្នុង​អត្ថបទ​នេះ CTS Sports នឹង​បង្ហាញ​លទ្ធផល​ងាយៗ​ដែល​ក្រុម​ទាំង​អស់​ត្រូវ​ការ​ជា​ចាំ​បាច់​នៅ​ជើង​ទី ២ ប៉ុន្តែ​យើង​សូម​ធ្វើ​ការ​ពន្យល់​ពី​និយមន័យ​នៃ​រូបមន្ត​ Away Goal ជា​មុន​សិន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ទៅ​ជា​រូបមន្ត​ការ​គណនា​គ្រាប់​បាល់​ក្រៅ​ដី?

ក្នុង​ច្បាប់​បាល់ទាត់ ​ការ​គណនា​គ្រាប់​បាល់​ក្រៅ​ដី គឺ​ធ្វើ​ឡើង​ក្នុង​ការ​ប្រកួត ២ ជើង ​នៅ​ទឹកដី​របស់​ក្រុម​នីមួយៗ​ទៅ​វិញ​ទៅ​មក។ ប្រសិន​ការ​ប្រកួត​ទាំង​ពីរ​ជើង គេ​បូក​គ្រាប់​បាល់​ឃើញ​ថា ស្មើ គ្នា នោះ​គេ​នឹង​ចាប់ផ្តើម​គិត​ដល់​គ្រាប់​បាល់​ក្រៅ​ដី ដោយ​រវាង​ក្រុម​ទាំង​ពីរ ប្រសិន​ក្រុម​ណា​មួយ​រក​បាន​គ្រាប់​បាល់​នៅ​ក្រៅ​ដី​ច្រើន​ជាង នោះ​គឺ​ជា​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ឧទាហរណ៍​ដូច​ជា​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ Champions League រដូវ​កាល ២០១៧/១៨ ដោយ​កាល​នោះ​ក្នុង​ទឹកដី Barcelona នៅ​ជើង​ទី ១ ពួក​គេ​បាន​យក​ឈ្នះ ៤-១ ទៅ​លើ Roma។ លុះ​ដល់​ជើង​ទី ២ ​ក្នុង​ទឹកដី​អ៊ីតាលី Roma បាន​យក​ឈ្នះ ៣-០ វិញ ជា​ការ​ពិត​បើ​យើង​បូក​គ្រាប់​បាល់​បញ្ចូល​គ្នា​គឺ​ឃើញ​ថា ៤-៤ ប៉ុន្តែ​ដោយសារ​នៅ​ក្រៅ​ដី Roma អាច​រក​បាន​មួយ​គ្រាប់​នៅ​ជើង​ទី ១ ហើយ Barcelona រក​បាន ០ គ្រាប់​នៅ​ក្រៅ​ដី​នៃ​ជើង​ទី ២ អ៊ីចឹង​គឺ​សម្រេច​ឲ្យ Roma ជា​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ករណី​ដដែល​នេះ​ប្រសិន​ណា​នៅ​ជើង​ទី ២ Roma ស៊ី Barcelona ៤-១ នោះ​លទ្ធផល​បូក​គ្រាប់​បាល់​បញ្ចូល​គ្នា​គឺ ៥-៥ ហើយ​គ្រាប់​បាល់​ក្រៅ​ដី​មាន​មួយ​គ្រាប់​ស្មើ​គ្នា បែប​ហ្នឹង​គឺ​សម្រេច​បន្ថែម​ម៉ោង​ការ​ប្រកួត ១៥ នាទី​ពីរ​ដង ឬ​អាច​ឈាន​ដល់​ការ​ស៊ុត​ប៉េណាល់ទី​យក​ចាញ់​ឈ្នះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះ​យើង​មក​មើល​លទ្ធផល​នៃ​ជើង​ទី ២ សម្រាប់​ក្រុម​ទាំង​អស់​នៅ​រដូវ​កាល​ ២០២០/២១ វិញ​ម្ដង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​នៅ​ជើង​ទី ១ UCL:

Real Madrid ឈ្នះ Liverpool ៣-១ នាំ​ឲ្យ​ជើង​ទី ២ Liverpool ត្រូវ​ការ​ឈ្នះ ២-០​
Man City ឈ្នះ Dortmund ២-១ នាំ​ឲ្យ​ជើង​ទី ២ Dortmund ត្រូវ​ការ​ឈ្នះ ១-០
Bayern ចាញ់ PSG ២-៣ នាំ​ឲ្យ​ជើង​ទី ២ Bayern ត្រូវ​ការ​ឈ្នះ ២-០
Porto ចាញ់ Chelsea ០-២ នាំ​ឲ្យ​ជើង​ទី ២ Porto ត្រូវ​ការ​ឈ្នះ ៣-០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​នៅ​ជើង​ទី ១ UEL:

Arsenal ស្មើ Slavia Praha ១-១ នាំ​ឲ្យ​ជើង​ទី ២ Slavia Praha ត្រូវ​ការ​ត្រឹម​ស្មើ​ ០-០ ហើយ Arsenal បើ​ចង់​ឈ្នះ​ត្រូវ​ស៊ី ១-០ ជា​កំហិត
Granada ចាញ់ Man Utd ០-២ នាំ​ឲ្យ​ជើង​ទី ២ Granada ត្រូវ​ការ​ឈ្នះ ៣-០
Ajax ចាញ់ Roma ១-២ នាំ​ឲ្យ​ជើង​ទី ២ Ajax ត្រូវ​ការ​ឈ្នះ ២-០
Dinamo Zagreb ចាញ់ Villarreal ០-១ នាំ​ឲ្យ​ជើង​ទី ២ Dinamo ត្រូវ​ការ​ឈ្នះត្រឹម ២-១ ក៏បាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT