លោក Jose Mourinho យល់ឃើញថាខ្សែបម្រើ Pual Pogba សមតែទទួលបានកាតក្រហម បន្ទាប់ពីរូបគេបានប្រើកែងទៅលើ Serge Aurier នៅយប់មិញនេះ។
ក្រុម Spurs បានបរាជ័យក្រោមថ្វីជើងក្រុម Manchester United ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតពានរង្វាន់ Premier League នៅយប់មិញ។ ក្នុងនោះដែរ លោក Jose Mourinho អ្នកចាត់ការក្រុម Spurs មើលឃើញថាការប្រកួតនេះ មានកីឡាករបិសាចក្រហមម្នាក់សមនឹងទទួលបានកាតក្រហមណាស់។ ដោយម្នាក់នោះគឺខ្សែបម្រើ Pogba តែម្ដង។
លោក Jose ថាកីឡាករបារាំងរូបនេះ បានប្រើកែងទៅលើកីឡាករ Serge Aurier និងនេះជាចេតនា។ ត្រង់កន្លែងនេះ អាជ្ញាកណ្ដាលគួរផ្ដល់កាតក្រហមទៅលើ Pogba ដែលបង្កកំហុសធ្ងន់។ ក្រុមរបស់លោកមិនសំណាងសោះប្រកួតនេះ ព្រោះ Pogba សមតែបានកាតក្រហមទើបត្រូវ៕
ប្រភព៖ DailyMail