ទីបំផុតខ្សែប្រយុទ្ធ Kai Havertz អាចរកគ្រាប់បាល់ឱ្យក្រុម Chelsea បានវិញហើយ ក្នុងការប្រកួតដែលយកឈ្នះលើក្រុម Crystal Palace ៤-១។
បើកឆាកការប្រកួតបានត្រឹមតែ៨នាទី Havertz បានទម្លាយសំណាញ់ទីបានទៅហើយ។ មុនពេលនាទីទី ១០ Pulisic រកគ្រាប់បាល់ថែម១គ្រាប់ទៀតបាន។ មុនចប់តង់ទី១ Zouma ក៏ថែមបានគ្រាប់ទី៣ទៀតឱ្យក្តុម Chelsea នាំមុខ ៣-០ នៅតង់ទី១។ ឈានចូលដល់តង់ទី២ Benteke រកបានគ្រាប់បាល់ឱ្យ Crystal បាន១វិញ តែក៏ត្រូវ Pulisic ថែមគ្រាប់ទី៤បានទៀតដែរ។
ចប់ការប្រកួត Chelsea បានយកឈ្នះលើក្រុម Crystal ក្នុងលទ្ធផល ៤-១។ ជាមួយលទ្ធផលនេះ ក្រុម Chelsea បានហក់ចូលលេខ៤ក្នុងតារាង Premier League ដែលរុញក្រុម Liverpool ធ្លាក់ទៅលេខ៥វិញហើយ៕
ប្រភព៖ DailyMail