ចំណុចរសើប ៤ ដែលអ្នកគួរតែដឹង មុនបើកការប្រកួត El Clasico នៅចុងសប្តាហ៍នេះ

នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ១១ ​មេសា​លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប El Clasico ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្លឹប Real Madrid និង Barcelona នៅ​ឯ​កីឡដ្ឋាន Alfredo di Stefano។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ញាំង​ឲ្យ​ការ​ប្រកួត​មួយ​នេះ កាន់​តែ​មាន​ភាព​ក្តៅ​គគុក យើង​សូម​ធ្វើ​ការ​បង្ហាញ​នូវ​ចំណុច​រសើប ៤ ដែល​អ្នក​គួរ​តែ​ដឹង​អំពី​ជំនួប El Clasico ​ជើង​ទី ២ ប្រចាំ​រដូវ​កាល ២០២០/២១៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ប្រវត្តិ​ធ្លាប់​ជួប​គ្នា

នៅ​ថ្ងៃ​អាទិត្យ​នេះ​គឺ​ជា​ការ​ប្រកួត​លើក​ទី ២៧៩ ដោយ​កន្លង​មក Real Madrid ឈ្នះ ១០១ Barcelona ឈ្នះ ១១៥ និង​ស្មើ​គ្នា ៦២ លើក។ នៅ​ជើង​ទី ១ រដូវ​កាល​នេះ Barcelona បាន​រង​បរាជ័យ ៣-១ ដោយ​កាល​នោះ Fati ជា​អ្នក​រក​បាន​មួយ​គ្រាប់ ហើយ​ខាង Madrid ធ្វើ​បាន​ដោយ Valverde, Ramos និង Mordic។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) កំណត់ត្រា​របស់ Lionel Messi

ហេតុផល​ដែល​យើង​លើក​តែ​ឈ្មោះ Messi មក​បង្ហាញ នោះ​ក៏​ដោយសារ​កំណត់ត្រា​ភាគ​ច្រើន​គឺ​មាន​តែ​លោក​ម្នាក់​គត់​ដែល​នៅ​បន្ត​ឈរ​ជើង ខណៈ​អ្នក​ឯ​ទៀត​ខ្លះ​បាន​ផ្ទេរ​ទៅ​ក្លឹប​ដទៃ និង​ខ្លះ​ចូល​និវត្ត​បាត់​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ M10 ​មាន​កំណត់ត្រា​ធំ​មួយ ដែល​គេ​នឹង​អាច​ធ្វើ​បាន​នៅ​ជំនួប El Clasico ខាង​មុខ នោះ​គឺ​ការ​បង្ហាញ​ខ្លួន​ច្រើន​ប្រកួត​បំផុត ដោយ​អាច​តាម​ស្មើ​តួ​លេខ​របស់ Sergio Ramos។ បច្ចុប្បន្ន Messi មាន ៤៤ ប្រកួត ខណៈ Ramos មាន ៤៥ ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​មាន​កំណត់ត្រា​ធំ ៣ ផ្សេង​ទៀត ដែល Messi កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ប្រចាំ​ការ​ប្រកួត។ តួ​យ៉ាង​ដូច​ជា​ការ​រក​គ្រាប់​បាល់​ច្រើន​បំផុត ដែល​មាន ២៦ គ្រាប់ តាម​ពី​ក្រោយ​ដោយ Di Stefano និង Cristiano Ronaldo មាន ១៨ គ្រាប់ ហើយ​កំណត់ត្រា​មួយ​ទៀត​គឺ​ការ Assist ដែល​កីឡាករ​អាហ្សង់ទីន​ធ្វើ​បាន​ច្រើន​ជាង​គេ​ដល់​ទៅ ១៤ លើក។ ចុង​ក្រោយ​គឺ​កំណត់ត្រា​ជាប់​ឈ្មោះ​ជាមួយ​វីរបុរស​ ៥ រូប​ឯ​ទៀត​មាន Jaime Lazcano, Santiago Bernabeu, Paulino Alcantara និង Ferenc Puskas ដោយ​បុគ្គល​ទាំង​នេះ​ជា​អ្នក​រក​បាន​គ្រាប់​បាល់ Hat-Trick ចំនួន ២ លើក​នៅ El Clasico។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) កីឡាករ​ដែល​អាច​អវត្តមាន

សម្រាប់ Real Madrid អាច​នឹង​ខកខាន​ខ្សែ​ការពារ​សំខាន់​ដល់​ទៅ ៣ រូប ​មាន Dani Carvajal, Sergio Ramos និង Raphael Varane ហើយ​នៅ​តំបន់​ប្រយុទ្ធ Eden Hazard ក៏​មិន​ប្រាកដប្រជា​នោះ​ដែរ។ បែប​នេះ​ប្រព័ន្ធ​កីឡាករ​ដែល​ Zidane នឹង​ប្រើប្រាស់ អាច​ដូច​គ្នា​ ៩៥ ភាគរយ ធៀប​នឹង​ប្រព័ន្ធ​ដែល Real លេង​ត​ទល់ Liverpool នៅ UCL។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​សម្រាប់ Barcelona ​នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​ដូច​ជា Philippe Coutinho, Ansu Fati Gerard Pique និង Neto Moura។ បែប​នេះ​លោក Ronaldo Koeman ទំនង​ជា​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ ៣-៤-២-១ ដែល​ដាក់ De Jong នៅ​ការពារ​ក្រោម ហើយ​អម​ដោយ​ស្លាប Lenglet និង Mingueza។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) នេះ​អាច​ក្លាយ​ជា​ប្រកួត​ El Clasico លើក​ចុង​ក្រោយ​របស់ Messi

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ចរចា​លើ​ការ​បន្ត​កុងត្រា​ថ្មី សម្រាប់ Lionel Messi មិន​ទាន់​ចេញ​តម្រុយ​វិជ្ជមាន ១០០ ភាគរយ​នៅ​ឡើយ​ទេ ដោយ​ក្តីសង្ឃឹម​នៃ​ការ​ចាកចេញ​ក៏​នៅ​តែ​អាច​កើត​មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែប​នេះ​ប្រសិន M10 សម្រេច​ចែក​ផ្លូវ​ជាមួយ Barca ត្រឹម​រដូវ​កាល​នេះ ក៏​មាន​ន័យ​ថា ប្រកួត El Clasico លើក​ទី ៤៥ ​គឺ​ជា​ប្រកួត​លើក​ចុង​ក្រោយ​ក្នុង​អាជីព​របស់​ខ្លួន។ មួយ​ផ្សេង​ទៀត​ប្រសិន​ណា Sergio Ramos ខកខាន​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​ ហើយ​ត្រូវ​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​ដែរ​នោះ ក៏​សម្រេច​បាន​ថា កំណត់ត្រា​កីឡាករ​បង្ហាញ​ខ្លួន​នៅ Clasico ច្រើន​ប្រកួត​បំផុត ចុង​ក្រោយ​នឹង​ត្រូវ​បន្សល់​ត្រឹម​ឈ្មោះ​អ្នក​ទាំង​ពីរ នៅ​តួ​លេខ ៤៥ ប្រកួត​ស្មើ​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា​នៅ​ប្រកួត​ចុង​សប្ដាហ៍​នេះ ​ប្រសិន​ណា​ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ​មាន​មួយ​ទទួល​បាន​ជ័យជម្នះ ឬ​យក​បាន ៣ ពិន្ទុ នោះ​តារាង​ចំណាត់ថ្នាក់​នៅ La Liga ក៏​នឹង​មាន​ការ​ប្រែប្រួល។ ជាង​នេះ​ក្នុង​ករណី​ដែល Barcelona ឈ្នះ ហើយ Atletico បាន​ត្រឹម​ស្មើ ឬ​ចាញ់ Real Betis នោះ​អ្នក​មាន​បុណ្យ​នឹង​ត្រលប់​មក​ឈរ​នៅ​កំពូល​តារាង ក្រោយ​ខកខាន​អស់​រយៈ​ពេល​ជាង ២ ខែ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT