លោក Zidane បានអះអាងថាលោកមិនបានចាប់អារម្មណ៍រឿងទីលានប្រកួតអ្វីនោះទេ បើទោះជាលេងនៅទីណាក៏បាន ឱ្យតែមានការទទួលស្គាល់ត្រឹមត្រូវ។
កាលពីប្រកួតកន្លងទៅ លោក Klopp មិនសប្បាយចិត្តទេ នៅពេលក្រុម Real Madrid ប្រើប្រាស់ទីលានហ្វឹកហាត់របស់ខ្លួនធ្វើជាកន្លែងប្រកួតធំទទួល Liverpool ។ ជាលទ្ធផលឃើញថាក្រុម Liverpool បានបរាជ័យក្នុងការប្រកួតនេះ ដោយលទ្ធផល ៣-១ ដូចទៅនឹងលទ្ធផលកាលពីឆ្នាំ២០១៨កន្លងទៅដែរ។
ជាមួយការមិនសប្បាយចិត្តរឿងទីលាននេះដែរ លោក Zidane ក៏ចេញមកនិយាយដែរថាលោកមិនខ្វល់ឬចាប់អារម្មណ៍លើសម្ដីរបស់លោក Klopp ឡើយ។ Alfredo Di Stefano Stadium ត្រូវបាន UEFA ទទួលស្គាល់និងដាក់ឱ្យប្រើប្រាស់បាន ដូច្នេះក្រុមដែលត្រូវប៉ះ Real Madrid នឹងត្រូវលេងទឹកដីនេះទាំងអស់គ្នា មិនគួរចោទជាបញ្ហាអ្វីឡើយ៕
ប្រភព៖ DailyMail