Aguero ​ជក់ Shisha ​ជាមួយ​សង្សារ​ថ្ងៃ​មុន ​ក្លឹប Man City ​ថា​មិន​មាន​អ្វី​ខុស​ឡើយ

Sergio Aguero ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​ជក់ Shisha ​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន ​Lola Magnin ហើយ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​គាំទ្រ។

យ៉ាងណាមិញ ​ទង្វើ​នេះ ​មិន​ត្រូវ​បាន​ក្លឹប Manchester City ​ព្រមាន​ឬ​យ៉ាង​ណា​នោះ​ទេ។ ​ដោយ​ក្លឹប​បាន​បញ្ជាក់​ថា Aguero ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ ហើយ​ក៏​គ្មាន​ហេតុផល​អី​ដើម្បី​ទៅ​ដាក់​ពិន័យ​ចំពោះ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​នេះ​ដែរ។ មាន​កីឡាករ​ជា​ច្រើន​ធ្លាប់​ធ្វើ​ដូច្នេះ ហើយ​ខាង​ក្លឹប​ដទៃ​ទៀត​ក៏​មាន​ការ​ដាក់​ពិន័យ​អ្វី​ឡើយ ព្រោះ​នេះ​ជា​ជីវិត​ផ្ទាល់​ខ្លួន​របស់​កីឡាករ។

គិត​ត្រឹម​៣​ប្រកួត​មក​នេះ Aguero ​កំពុង​ឈរ​នៅ​លើ​គេ ​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ​ពោល​គឺ​៣​គ្រាប់​ហើយ។ ដោយ​ឡែក​បើ​និយាយ​ទូទៅ​រដូវ​កាល​ថ្មី​នេះ ​រូបគេ​រក​បាន​៥​គ្រាប់​ហើយ ​ឆ្លង​កាត់​៤​ប្រកួត​ឱ្យ​លោក Pep Guardiola៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT