កាយសម្ព័ន្ធត្រូវការចៅក្រមអន្តរជាតិ៦នាក់ ដើម្បីបម្រើដល់ការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា គូសបញ្ជាក់នៅថ្ងៃ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារទី៣០ ខែមីនា ឆ្នាំ២០២១នេះថា ដើម្បីបម្រើដល់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះនោះ ប្រភេទកីឡាកាយសម្ព័ន្ធត្រូវការធនធានមន្ត្រីបច្ចេក ទេស ចៅក្រមកម្រិតអន្តរជាតិចំនួន ៦នាក់យ៉ាងតិច ខណៈបច្ចុប្បន្នកាយសម្ព័ន្ធកម្ពុជាទើបមានចៅក្រមអន្តរជាតិ ២នាក់ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ សហព័ន្ធចាំបាច់ត្រូវមានមន្រ្តីបច្ចេកកម្រិតស្តង់ដារអន្តរជាតិចំនួន៦នាក់ ដើម្បីចូលរួមបម្រើដល់ការប្រកួត ការផ្តល់ពិន្ទុ នៅក្នុងស៊ីហ្គេម ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ បច្ចុប្បន្ននេះ សហព័ន្ធជំនាញមួយនេះមានធនធានមន្រ្តីបច្ចេកទេស ចៅក្រុមកម្រិតស្តង់ដារអន្តរជាតិចំនួន២នាក់ហើយ ប៉ុន្តែសហព័ន្ធត្រូវការធនធានចៅក្រមដែលទទួលស្គាល់ដោយសហព័ន្ធអន្តរជាតិយ៉ាងតិច៤នាក់បន្ថែមទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីឱ្យការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។  ជាគោលការណ៍ ការប្រកួតកីឡាកាយសម្ព័ន្ធ គឺសហព័ន្ធអន្តរជាតិបានកំណត់ពីការដាក់ពិន្ទុ ដោយមិនអនុញ្ញាតឱ្យចៅក្រមមានចំនួនលើសគេនោះទេ។ ប្រសិនបើហ្គេមមួយមាន៧ប្រទេសចូលរួម គឺនោះប្រទេសទាំងនោះត្រូវអនុញ្ញាតឱ្យមានចៅក្រមបើម្នាក់គឺម្នាក់ដូចគ្នា បើពីរនាក់ គឺ២នាក់ដូចៗគ្នា។ ប៉ុន្តែបើម្ចាស់ផ្ទះ អាចលើសបាន ក្នុងករណីដែលខ្វះចៅក្រម នៃផ្នែកណាមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើស្ថានភាពជំងឺកូវីដ-១៩ធូរស្រាលឡើងវិញ ហើយមានវគ្គចៅក្រមកម្រិតស្តង់ដារអន្តរជាតិ ដែលត្រូវបានរៀបចំនៅប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាមជាដើមនោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានឹងអាចបញ្ជូនមន្ត្រីបច្ចេកទេសរបស់ខ្លួនទៅចូលរួមក្រេបយកចំណេះដឹង វគ្គចៅក្រមកម្រិតអន្តរជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឆ្លើយតបទៅនឹងតម្រូវជាក់ស្តែងរបស់សហព័ន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នចៅក្រមកម្រិតជាតិ មានចំនួន១៦នាក់ ដែលសហព័ន្ធគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលវគ្គគ្រូបង្វឹក ចៅក្រម ដើម្បីផលិតធនធានឱ្យកាន់តែសម្បូរបែបបន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តីបច្ចេកទេសចៅក្រម ដែលទទួលស្គាល់ដោយសហព័ន្ធអន្តរជាតិ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បច្ចុប្បន្នមាន២នាក់ គឺលោក សោ សុផេង និង លោក វាស សារិទ្ធ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT