Olmo ​សង្គ្រោះ​អេស្ប៉ាញ ​យក​៣​ពិន្ទុ​នៅ​យប់មិញ​នេះ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​យក​ឈ្នះ​លើ​ក្រុម​ហ្សក់ហ្សី ​ក្នុង​លទ្ធផល ​២-១ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ​2022 ​កាល​ពី​យប់មិញ​នេះ​។

​Kvaratskhelia ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​​នៅ​នាទី​៤៣ ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​ហ្សក់ហ្សី​កាល​ពី​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​ក្រុម​អេស្ប៉ាញ​បុក​ពោះ​ទៅ​ហើយ។ ​យ៉ាងណាមិញ ​បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​សម្រុក​វិញ​មក ​អេស្ប៉ាញ​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​នៅ​នាទី​៥៦ ​ដោយ​Ferran Torres ​។ ​ការ​ប្រកួត​នេះ ​ត្រូវ​ការ​ដល់​នាទី​៩០+២ ​ទើប​អេស្ប៉ាញ​រក​គ្រាប់​បាល់​ជ័យជម្នះ​បាន​ដោយ Olmo ​។

​នេះ​ជា​ការ​រក​បាន​៣​ពិន្ទុ​ឡើង​វិញ​របស់​ក្រុម​អេស្ប៉ាញ ​ខណៈ​ដែល​ប្រកួត​ទី​១​របស់​គេ​កន្លង​ទៅ ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ក្រិក​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ។ គិត​ត្រឹម​២​ប្រកួត​មក​នេះ អេស្ប៉ាញ​នៅ​លេខ​២​ក្នុង​ពូល B ​ដោយ​ក្រុម​លេខ​១​នោះ​គឺ​ស៊ុយអែត ​ដែល​មាន​៦​ពិន្ទុ​ពេញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT