អង់គ្លេស ​បន្ដ​បង្ហាញ​សាច់​ដុំ ​យក​ឈ្នះ​អាល់បានី ​២-០ ​

​ក្រុម​តោ​កំណាច​អង់គ្លេស ​បាន​យក​ឈ្នះ​លើ​ក្រុម​អាល់បានី ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​យប់មិញ​នេះ​។

​នៅ​វគ្គ​ជម្រុះ World Cup 2022 ​ក្នុង​ពូល I ​នេះ ​ប្រកួត​ទី​១​របស់​អង់គ្លេស ​គឺ​យក​ឈ្នះ​លើ​ក្រុម​សាន់ម៉ារីណូ ​ក្នុង​លទ្ធផល ៥-០។ ​ខណៈ​ដែល​យប់មិញ​នេះ​ទៀត ​ពួកគេ​ក៏​បន្ដ​ធ្វើ​បាន​ល្អ ដោយ​យក​ឈ្នះ​លើ​ក្រុម​អាល់បានី ​ក្នុង​លទ្ធផល ២-០ ​ទៀត។ ​ដោយ​២​គ្រាប់​សម្រេច​បាន​នោះ​ចេញ​ពី​ជើង​របស់ Harry Kane ​១​គ្រាប់​នៅ​​តង់​ទី​១ ​និង​ចេញ​ពី Mount ​១​គ្រាប់​ដែរ​នៅ​តង់​ទី២។

​លទ្ធផល​ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ​អង់គ្លេស​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល I ​ហើយ ​និង​រក្សា​សំណាញ់​ទី​មិន​ឱ្យ​ដៃ​គូ​ស៊ុត​ចូល​បាន​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT