Fernando៖ “បាល់​ហ្នឹង​ចូល​ទី​ពិត​មែន​ហើយ តែ Ronaldo មិន​គួរ​គ្រវែង​ផ្លាក​ប្រធាន​ក្រុម​លើ​ដី​ទេ”

អតីត​កីឡាករ​ព័រទុយហ្គាល់​លោក Fernando Meira បាន​រិះគន់​ទៅ​លើ Cristiano Ronaldo ចំពោះ​ឥរិយាបថ​ដែល​គ្រវែង​ចោល​ផ្លាក​ដៃ​ប្រធាន​ក្រុម​ទៅ​លើ​ដី កំឡុង​ពេល​ខឹង​សម្បា​អាជ្ញាកណ្តាល​កាត់​សេចក្តី​គ្រាប់​បាល់​ចុង​ម៉ោង​មិន​មាន​ភាព​ប្រក្រតី។

នៅ​ចុង​ម៉ោង​នាទី ៩៣ Ronaldo ស៊ុត​បាល់​ចូល​ទី​ទៅ​ហើយ តែ​ត្រូវ​បាន​អាជ្ញាកណ្តាល​គិត​ថា​ខ្សែ​ការពារ Clear ចេញ​ទាន់ ហើយ​បាល់​មិន​ទាន់​ផុត​គំនូស​ខ្សែ​បន្ទាត់​ឡើយ។ ភ្លាម​នោះ CR7 មាន​ការ​ខឹង​សម្បា​ទៅ​លើ​អាជ្ញាកណ្តាល ដល់​ថ្នាក់​ទទួល​បាន​កាត​លឿង ហើយ​គេ​ក៏​ដើរ​ចេញ​ពី​ទីលាន​មុន​ចប់​ការ​ប្រកួត និង​គ្រវែង​ផ្លាក​ប្រធាន​ក្រុម​ចោល​ទៅ​លើ​ដី​ថែម​ទៀត។

យ៉ាង​ណា​លោក Meira បាន​ប្រាប់ Record បែប​នេះ៖ “វា​ជា​គ្រាប់​បាល់​ចូល​ទី​ពិត​ណាស់ តែ Ronaldo មិន​អាច​គ្រវែង​ផ្លាក​ប្រធាន​ក្រុម​ចោល​ទៅ​លើ​ដី​អ៊ីចឹង​ទេ និយាយ​ទៅ​គឺ​ទទួល​យក​មិន​បាន ហើយ​វា​ជា​គំរូ​មិន​ល្អ​ដែល​គ្រប់​គ្នា​មិន​គួរ​យក​គំរូ​តាម”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT