Jermain Defoe ថា Harry Kane ​ត្រូវ​តែ​ធ្វើ​រឿង​នេះ បើ​ចង់​ឈ្នះ​ពាន​រង្វាន់

អតីត​កីឡាករ​របស់​ Tottenham លោក Jermain Defoe បាន​ណែនាំ​ឲ្យ​ Harry Kane ត្រូវ​តែ​ចាកចេញ​ពី​ក្លឹប​ប្រសិន​ណា​ចង់​ឈ្នះ​ពាន​រង្វាន់​ក្នុង​អាជីព។

ជា​ការ​ពិត​កីឡាករ​អង់គ្លេស​ចាយ​ពេល​នៅ​អាជីព​បាល់ទាត់​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​ហើយ ដោយ​ជាមួយ Spurs រក​បាន ២១៦ គ្រាប់។ ពីរ​រដូវ​កាល​មុន​នៅ UCL បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Liverpool រី​ឯ​នៅ​រដូវ​កាល​នេះ​កំពុង​មាន​ក្តី​សង្ឃឹម​នៅ​ពាន Carabao Cup ដែល​ត្រៀម​ប៉ះ Man City នៅ​វគ្គ​ចុង​ក្រោយ​នា​ខែ​មេសា។

យ៉ាង​ណា​លោក Defoe បាន​និយាយ​ប្រាប់ talkSPORT ថា៖ “ប្រសិន​អ្នក​សួរ​សំណួរ​នេះ​មក​ខ្ញុំ​នៅ​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​នឹង​និយាយ​ថា គេ​គួរ​តែ​នៅ​ទី​នេះ តែ​អ្វី​ដែល​គេ​បាន​សម្រេច​កន្លង​មក គឺ​រាប់​បាន​ហើយ​ថា​គេ​ជា​វីរបុរស​ប្រចាំ​ក្លឹប Spurs”។

លោក​បន្ថែម៖ “ប្រសិន​ណា Kane ចង់​ឈ្នះ​ពាន​រង្វាន់ គឺ​គេ​ត្រូវ​តែ​ចាកចេញ ខ្ញុំ​មិន​គិត​ថា​ងាយស្រួល​សម្រាប់​គេ​នោះ​ទេ ព្រោះ​គេ​បាន​ក្លាយ​ឈ្មោះ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ប្រចាំ​ក្លឹប Spurs តែ​គេ​អាច​នឹង​ឈ្នះ​ពាន​រង្វាន់​នៅ​ទី​នោះ​តិចតួច​បំផុត ខុស​ពី​ការ​ចាកចេញ​គឺ​គេ​នឹង​អាច​ឈ្នះ​ពាន​ច្រើន”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT