នេះ​ជា​មូលហេតុ​ដែល​នៅ​ការ​ប្រកួត​ព័រទុយហ្គាល់-ស៊ែប​យប់​មិញ អត់​មាន​ប្រើ VAR ឬ​បច្ចេកវិទ្យា Goal-line

មាន​ចម្ងល់​ជា​ច្រើន​បាន​ចោទ​សួរ​ពី​អ្នក​គាំទ្រ​ថា​តើ​ហេតុអ្វី​នៅ​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​និង​ស៊ែប​កាល​ពី​យប់​មិញ ដែល​ជា​ជំនួប​វគ្គ​ជម្រុះ​បឋម​ព្រឹត្តិការណ៍ World Cup ២០២២ បែរ​ជា​គ្មាន VAR ឬ​បច្ចេកវិទ្យា Goal-line ទៅ​វិញ។

ចម្លើយ​គឺ​ពិត​ជា​សាមញ្ញ​ហើយ​ងាយ​យល់​បំផុត នោះ​ក៏​ដោយសារ​តែ​ក្រុម​ជា​ម្ចាស់ផ្ទះ​នៃ​កីឡដ្ឋាន​នីមួយៗ​ទាំង​អស់ ​ដែល​មាន​សិទ្ធ​ចូលរួម​ការ​ប្រកួត​​វគ្គ​ជម្រុះ​បឋម​ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពាក់​នូវ​បច្ចេកវិទ្យា VAR Goal-line មួយ​នេះ​នៅ​កីឡដ្ឋាន​របស់​ពួក​ផ្ទាល់ ហេតុ​នេះ​ហើយ​ដើម្បី​សម្រេច​ឲ្យ​ស្មើ​ភាព គឺ​គណៈកម្មការ​វាយ​តម្លៃ​របស់ FIFA កំណត់​ថា​មិន​ប្រើប្រាស់​ជា​ផ្លូវការ​តែ​ម្តង ដើម្បី​ធានា​បាន​នូវ​កម្រិត​នៃ​ការ​លេង​ស្មើៗ​គ្នា។

យ៉ាង​ណា​រឿង​នេះ​បាន​ផ្ទុះ​ខ្លាំង ក្រោយ​ពេល​ដែល​គ្រាប់​បាល់​របស់ Ronaldo ដែល​ចូល​ផុត​ទី​ចង់​កន្លះ​ម៉ែត្រ​ទៅ​ហើយ បែរ​ជា​មិន​ផ្តល់​ឲ្យ ហើយ​ត្រូវ​បាន​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​លោក Fernandon Santos និយាយ​រិះគន់​ថា FIFA គួរ​តែ​ពិចារណា​មើល​លើ​ការ​បំពាក់​បច្ចេកវិទ្យា​ទាំង​នោះ​នៅ​ការ​ប្រកួត ហើយ​លោក​ពិត​ជា​សោកស្តាយ​ព្រោះ​ក្រោយ​ចប់​គឺ​អាជ្ញាកណ្តាល​ត្រឹម​តែ​និយាយ​ពាក្យ​សុំទោស តែ​ប៉ុណ្ណោះ៕

ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT