Xavi ថា​គ្រូ​ជម្រើស​ជាតិ​ត្រៀម​ដើរ​ចេញ​ពី​មុខ​តំណែង​រូប​នេះ សក្តិសម​ទៅ​ដឹកនាំ Barcelona

នាម​ជា​គ្រូ​បង្វឹក​ដូច​គ្នា Xavi Hernandez បាន​យល់​ឃើញ​ថា លោក Joachim Low គឺ​សក្តិសម​បំផុត​ក្នុង​ការ​ផ្ទេរ​ទៅ​ដឹកនាំ​ក្លឹប Barcelona បន្ទាប់​ពី​លោក​ទើប​តែ​ប្រកាស​ថា​នឹង​បញ្ចប់​អាជីព​ជា​អ្នកចាត់ការ​នៅ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។

លោក Low បាន​ដឹកនាំ​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ ២០០៦ ហើយ​បាន​ប្រកាស​ថា​នឹង​ចាកចេញ​នៅ​ឆ្នាំ ២០២១ កំឡុង​ខែ​កក្កដា ក្រោយ​ចប់​ព្រឹត្តិការណ៍ Euro ឆ្នាំ ២០២១ ដែល​លើក​ពេល​ពី​ឆ្នាំ ២០២០ មក។

ប្រាប់​ Suddeuthsche Zeitung លោក Xavi ជា​អ្នកចាត់ការ​ក្លឹប​នៅ​កាតា​និយាយ៖ “Low បាន​ជួយ​ឲ្យ​អាល្លឺម៉ង់​ទទួល​ការ​អភិវឌ្ឍ​នូវ​វិស័យ​បាល់ទាត់ និង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​រឿង​ជា​ច្រើន​អំពី​ជម្រើស​ជាតិ​អេស្ប៉ាញ និង Barcelona”។

សួរនាំ​បន្ត​ថា​ហេតុអ្វី Low សក្តិសម​ជាមួយ Barcelonaa លោក Xavi បន្ថែម៖ “ព្រោះ​របៀប​នៃ​ការ​យល់​អំពី​ការ​ប្រកួត និង​អត្តចរិត​របស់​គាត់ គឺ​សក្ដិសម​ខ្លាំង​ណាស់”។

បញ្ជាក់​ថា​ជាមួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​បុរស​វ័យ ៦១ ឆ្នាំ ដឹកនាំ​បាន ១៨៩ ប្រកួត ឈ្នះ ១២១ លើក ស្មើ ៣៧ លើក និង​ចាញ់ ៣១ លើក៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT