Sergio Ramos ថាបើសិនជាខ្លួនក្លាយជាអ្នកសម្រេចចិត្តទិញកីឡាករណាម្នាក់បាន នោះនឹងយក Haaland មក Real Madrid មិនខាន ស្រួលជាងយក Mbappe ពី PSG ។
Ramos កំពុងសម្រាកព្យាបាលរបួស និងអាចចូលហាត់វិញបានតិចៗផងដែរ។ ខ្សែការពាររូបនេះ នៅសល់កុងត្រាត្រឹមរដូវកាលនេះប៉ុណ្ណោះ ហើយការផ្ដល់កុងត្រាថ្មីឬយ៉ាងណានៅមិនទាន់មានដំណឹងនោះទេ។ ប្រភពជាច្រើនជឿជាក់ថាក្រុម Real Madrid ទំនងជាឱ្យ Ramos ចាកចេញហើយ ព្រោះការចរចាមិនបានសម្រេចឡើយ។
ក្នុងបទសម្ភាសន៍នៅមុននេះ ប្រធានក្រុម Real Madrid ខាងលើបានបង្ហាញចំណាប់អារម្មណ៍ទៅនឹងការនាំយកកីឡាករថ្មីមករួមក្រុមផងដែរ។ Ramos បាននិយាយថាបើសិនជាខ្លួនធ្វើជាអ្នកសម្រេចចិត្តថានឹងនាំយកម្នាក់ណាមកក្រុម Real Madrid នោះ ច្បាស់ណាស់នឹងយក Haaland មិនខាន។ កីឡាករ Dortmund រូបនេះ ទំនងជាមានតម្លៃខ្លួនទាបជាង Mbappe របស់ក្រុម PSG ច្រើន៕ប្រភព Marca