​យប់​នេះ Neymar ​មិន​អាច​លេង​ជួយ PSG ​ត​ទល់​ជាមួយ Barcelona ​បាន​ទេ​

​ខ្សែ​ប្រយុទ្ធ Neymar ​មិន​អាច​ជួយ​ក្រុម PSG ​ប្រកួត​ជាមួយ​ក្រុម FC Barcelona ​នៅ​រាត្រី​នេះ​បាន​ទេ ដោយសារ​តែ​របួស​មិន​ទាន់​ជា​សះស្បើយ​១០០​%។

ក្រុម PSG ​នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ Barcelona ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ដោយ​ឡែក​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​អ្នក​មាន​បារាំង បាន​យក​ឈ្នះ​លើ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ក្នុង​លទ្ធផល ៤-១ ​ទៅ​ហើយ។ ដូច្នេះ​ការ​ប្រកួត​នៅ​រាត្រី​នេះ ​នឹង​ក្លាយ​ជា​ការ​ប្រកួត​តានតឹង​មួយ​សម្រាប់​ក្រុម Barcelona ​មិន​ខាន។

​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ ​នៅ​រាត្រី​នេះ ​ខ្សែ​ប្រយុទ្ធ​សំខាន់​ក្នុង​ក្រុម PSG ​គឺ​កីឡាករ Neymar ​ក៏​នឹង​បន្ដ​អវត្តមាន​ទៀត​ដែរ។ រូបគេ​កំពុង​បន្ដ​ដំណើរ​ព្យាបាល​របួស​ហើយ​វា​មិន​ទាន់​ជា​១០០​%​ដែល​ឱ្យ​រូបគេ​អាច​ចូល​លេង​បាន​ទេ​នៅ​រាត្រី​នេះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT