មិន​ធ្លាប់​មាន Liverpool ​លេង​ចាញ់​ក្នុង​ដី​៦​ប្រកួត​ជាប់​គ្នា​មក​ហើយ​

​ក្រុម Liverpool ​ក្នុង​ដី​ខ្លួន​ឯង​នៅ​យប់មិញ​នេះ បាន​បន្ដ​លេង​ចាញ់​ក្រុម Fulham ​ក្នុង​លទ្ធផល ១-០ ​ទៀត​ហើយ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ។

​លោក Jurgen Klopp ​បាន​ប្រើប្រាស់​កីឡាករ​ល្អ​បំផុត​ក្នុង​ក្រុម​ទៅ​ហើយ​ដើម្បី​លេង​ទល់​ក្រុម Fulham ​នេះ ​ប៉ុន្តែ​លទ្ធផល​នៅ​តែ​មិន​អាច​ទទួល​បាន​ជ័យជម្នះ​ទៅ​វិញ។ ​ដោយ​ឡែក​ក្រុម Fulham ​ឯ​ណោះ​ទេ ដែល​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​ហង្ស​ក្រហម​បាន​សម្រេច​១​គ្រាប់ ​ដើម្បី​យក​៣​ពិន្ទុ​បន្ថែម។

​នេះ​ជា​ការ​ចាញ់​ជាប់​គ្នា​៦​ប្រកួត​មក​ហើយ​ក្នុង​ដី​របស់​ខ្លួន​ឯង ​ខណៈ​ដែល​វា​ជា​កំណត់ត្រា​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ​សម្រាប់​ក្រុម Liverpool ​។ ​ងាក​ទៅ​មើល​ចំណាត់​ថ្នាក់​ក្នុង​តារាង Premier League ​វិញ ​ក្រុម​របស់​លោក Klopp ​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​៨​ឯ​ណោះ ​ដែល​ឆ្លង​កាត់​២៨​ប្រកួត​មាន​៤៣​ពិន្ទុ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT