Real Madrid ​ត្រៀម​លក់ Varane ​ឱ្យ Man Utd ​តម្លៃ​ជាង​៦០​លាន​ផោន​

​ប្រភព​នៅ​អង់គ្លេស ​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​ក្រុម Real Madrid ​នឹង​លក់​ខ្សែ​ការពារ Raphael Varane ​ឱ្យ​ទៅ​ក្រុម Manchester United ​នៅ​ក្នុង​តម្លៃ​ជាង​៦០​លាន​ផោន​នៅ​រដូវ​ក្ដៅ​ខាង​មុខ​។

​Varane ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម Real Madrid ​ត្រឹម​១៨​ខែ​ទៀត​ប៉ុណ្ណោះ ខណៈ​ដែល​ការ​បន្ដ​កុងត្រា​ថ្មី​ណា​មួយ​ក៏​មិន​ទាន់​មាន​ដែរ។ ​អ្វី​ដែល​ជា​ដំណឹង​មក​នោះ គឺ​ក្រុម​អធិរាជ​ស បែរ​ជា​ត្រៀម​លក់​កីឡាករ​បារាំង​ខាង​លើ​នេះ​ទៅ​ឱ្យ​ក្រុម Man Utd ​ទៅ​វិញ។ ​នៅ​ចប់​រដូវ​កាល​នេះ ​តម្លៃ​ខ្លួន​របស់ Varane ​គឺ​ជាង​៦០​លាន​ផោន ​ដែល​ក្រុម​បិសាច​ក្រហម​ទំនង​ជា​ជះ​លុយ​ដើម្បី​ទិញ​យក​ហើយ។

​រំលឹក​ថា​ការ​មិន​អាច​បន្ដ​កុងត្រា​ថ្មី​ខាង​របស់ Varane ​គឺ​ដោយសារ​តែ​កីឡាករ​បារាំង​រូប​នេះ​ទាមទារ​ឡើង​តម្លៃ​ពលកម្ម​របស់​ខ្លួន ខណៈ​ដែល​ក្រុម Real Madrid ​នៅ​មិន​ទាន់​យល់​ព្រម​នៅ​ឡើយ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT