Ruben Dias ​ថា​ពី​ក្មេង​ចូល​ចិត្ត​មើល Rio ​និង​Vidic ​លេង​

​ខ្សែ​ការពារ Ruben Dias ​ខ្សែ​ការពារ​លេចធ្លោ​របស់​ក្រុម Manchester City ​បាន​អះអាង​ថា​កាល​ពី​តូច​រូបគេ​ចូល​ចិត្ត​មើល  Rio Ferdinand ​និង​ Nemanja Vidic។

​កីឡាករ​ព័រទុយហ្គាល់​ខាង​លើ​នេះ ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​លោក Pep ​នា​រដូវ​កាល​នេះ។ ​រូបគេ​ទើប​តែ​ផ្លាស់​មក​ពី Benfica ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ​ទេ ​ដើម្បី​មក​ជួយ​តំបន់​ការពារ​។ ​លោក Pep ​បាន​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​មែនទែន​ដល់​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ ​ដោយ​សឹង​តែ​បាន​លេង​ជម្រើស​ដំបូង​គ្រប់​ប្រកួត​ទៅ​ហើយ។

​ក្រោយ​ពី​ជួយ​ក្រុម​ឈ្នះ Wolves ​ក្នុង​លទ្ធផល ៤-១ ​មក Dias ​បាន​និយាយ​ពី​រឿង​កាល​ពី​ក្មេង​ថា​៖ “ពេល​ខ្ញុំ​នៅ​ក្មេង ​ខ្ញុំ​មើល Premier League ​គឺ​ចូល​ចិត្ត Rio , Vidic , Kompany , Jonh Terry ​ជា​ដើម។ ​ខ្ញុំ​បាន​រៀន​សូត្រ​ពី​ពួក​គាត់ ​និង​ចាប់​ផ្ដើម​យល់​ដឹង​ច្រើន​ពី​តួ​នាទី​នៅ​តំបន់​ការពារ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT