វីរបុរស​បាល់ទាត់ Pele ​ទទួល​បាន​វ៉ាក់សាំង​កូវីដ​១៩​ហើយ​

​វីរបុរស​បាល់ទាត់​ពិភព​លោក Pele ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ​ដូស​ទី​១​ហើយ​នៅ​ប្រេស៊ីល​កាល​ពី​ម្សិលមិញ​នេះ​។

​អតីត​ខ្សែ​ប្រយុទ្ធ​វ័យ​៨០​ឆ្នាំ​ខាង​លើ​នេះ​ស្ថិត​ក្នុង​ចំណោម​បុគ្គល​ត្រូវ​ទទួល​វ៉ាក់សាំង​នៅ​ប្រេស៊ីល ដែល​បច្ចុប្បន្ន​នេះ​មាន​អ្នក​ចាក់​បាន​៨,៤៧​លាន​នាក់​ហើយ​។ ​លោក Pele ​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា​៖ “ថ្ងៃ​នេះ​ជា​ថ្ងៃ​មិន​អាច​បំភ្លេច​បាន ​ខ្ញុំ​ទទួល​វ៉ាក់សាំង​ហើយ។ ​ជំងឺ​អាសន្ន​រោគ​មិន​ទាន់​បញ្ចប់​ទេ ​យើង​ត្រូវ​តែ​ចូល​រួម​ការពារ​ទាំង​អស់​គ្នា”។

​រំលឹក​ថា​ប្រេស៊ីល​ជា​ប្រទេស​រង​គ្រោះ​ថ្នាក់​មួយ​ដោយសារ​មេរោគ​កូវីដ​១៩។ ​ចាប់​តាំង​ពី​មាន​ករណី​ឆ្លង​មក ​ប្រេស៊ីល​មាន​អ្នក​ឆ្លង​សរុប​ជាង​១០​លាន​នាក់​ហើយ ​ក្នុង​នោះ​ជាង​២៥​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT