Ronaldo បំបែក​កំណត់ត្រា​ធំ ២ នៅ​ការ​ប្រកួត​ឲ្យ Juventus យប់មិញ

ក្រៅ​ពី​ជ័យជម្នះ ៣-០ ទៅ​លើ​ក្រុម Spezia នៅ​ឯ​ក្របខ័ណ្ឌ Serie A ជាង​នេះ​តារា​ឆ្នើម Cristiano Ronaldo របស់​ក្លឹប​ Juventus ក៏​បាន​បំបែក​កំណត់ត្រា​ធំ ២ ផង​ដែរ។

ទី ១ គឺ​កីឡាករ​វ័យ ៣៦ ឆ្នាំ​បាន​បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​ក្នុង​លីគ ៦០០ ប្រកួត​ហើយ​នៅ​អាជីព​រយៈ​ពេល​ជិត ២០ ឆ្នាំ​មក​នេះ ដោយ​រាប់​តាំង​ពី​ការ​លេង​ឲ្យ Man Utd (Premier League), Real Madrid (La Liga) និង​ចុង​ក្រោយ​គឺ Jvuentus (Serie A)។

ដោយឡែក​ទី ២ គឺ​គេ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​លោក ដែល​អាច​រក​បាន​យ៉ាង​ហោច​ណាស់ ២០ គ្រាប់​ក្នុង​មួយ​រដូវ​កាល នៅ ១២ រដូវ​កាល​ប្រចាំ​លីគ​កំពូល​ទាំង ៥ តំបន់​អឺរ៉ុប។

បញ្ជាក់​ដែរ​ថា Juventus ​បច្ចុប្បន្ន​កំពុង​ឈរ​លេខ ៣ នៅ​តារាង Serie A ដោយ​មាន ៤៩ ពិន្ទុ ចាញ់​ក្រុម AC Milan លេខ ២ មាន ៥២ ពិន្ទុ ​និង​ក្រុម​លេខ ១ Inter Milan មាន ៥៦ ពិន្ទុ។ ដោយឡែក​នៅ​ចំណាត់ថ្នាក់ Top Scorer គឺ CR7 មាន ២០ គ្រាប់​នាំ​មុខ​ Romelu Lukaku ដែល​មាន​ទើប​តែ ១៨ គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT