ប្រយុទ្ធ​ទាំង​បី​ខាង​លើ​របស់ Juventus រក​បាន​ម្នាក់​មួយ​គ្រាប់ ជួយ​ក្រុម​យក​ឈ្នះ Spezia ៣-០

នៅ​ការ​ប្រកួត​ជុំ​ទី ២៤ របស់​សេះ​បង្កង់ Juventus ​កាល​ពី​យប់​មិញ ពួក​គេ​បាន​យក​ឈ្នះ ៣-០ ទៅ​លើ Spezia។ ការ​យក​បាន ៣ ពិន្ទុ​នាំ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Andrea Pirlo មាន ៤៩ ពិន្ទុ នៅ​ចាញ់ ៣ ពិន្ទុ​ធៀប​ AC Milan និង​ចាញ់ ៧ ពិន្ទុ​ធៀប​នឹង​ Inter Milan ដែល​ជា​ក្រុម​ឈរ​កំពូល​តារាង។

យើង​បង្វែរ​ទៅ​មើល​ស្ថិតិ​នៃ​ការ​ប្រកួត​បន្តិច ដោយ​ម្ចាស់ផ្ទះ​គ្រប់គ្រង​បាល់ ៤៦ ភាគរយ ហើយ​ស៊ុត ១៨ លើក ចំ​គោលដៅ​ ៧ លើក ស្រប​ពេល​ក្រុម​ភ្ញៀវ​គ្រប់គ្រង​បាល់​ច្រើន​ជាង​មាន ៥៤ ភាគរយ តែ​ស៊ុត​បាន ១២ លើក ចំ​គោលដៅ ១ លើក​ប៉ុណ្ណោះ។

នៅ​នាទី​ទី ៦២ នៃ​តង់​ទី​ពីរ​ទើប​កើត​មាន​គ្រាប់​បាល់​ដែល​ជា​ការ​បញ្ចប់​ទី​ពី​សំណាក់​កីឡាករ Alvaro Morata រហូត​មក​ដល់​នាទី ៧១ ក៏ Federico Chiesa រក​បាន​មួយ​គ្រាប់​ទៀត និង​នៅ​នាទី ៨៩ បន្ថែម​គ្រាប់​បាល់​ទី ៣ ដោយ Cristiano Ronaldo៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT