Barcelona ​ឈ្នះ Sevilla ​២-០ ​ឡើង​លេខ​២​ក្នុង​តារាង La Liga ​

ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​Dembele ​នៅ​នាទី​២៩ ​បាន​បើក​ការ​នាំ​មុខ​ទៅ​លើ​ក្រុម Sevilla ​បាន​មុន​១​គ្រាប់​ទៅ​ហើយ។ ខណៈ​ដែល​ក្រុម Sevilla ​វិញ​ព្យាយាម​សម្រុក​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ​នៅ​នាទី​៨៥ Lionel Messi ​ក៏​បន្ដ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ថែម​ទៀត​នៅ​នាទី​៨៥ ​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​តែ​ម្ដង។

​ទទួល​បាន​៣​ពិន្ទុ​នេះ​ទៀត ​ក្រុម Barcelona ​បាន​ឡើង​មក​លេខ​២​ក្នុង​តារាង​វិញ​ហើយ ដោយ​ចាញ់​ក្រុម​លេខ​១ Atletico Madrid ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​និង​២​ប្រកួត​ក្នុង​ដៃ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT