Harry Kane ទំនង​ជា​មិន​បែក​ផ្លូវ​ជាមួយ Spurs នៅ​ចុង​រដូវ​កាល​នេះ​ទេ

ខ្សែ​ប្រយុទ្ធ​ឆ្នើម Harry Kane ត្រូវ​បាន​គេ​រាយការណ៍​ថា ទំនង​ជា​នឹង​មិន​ចាកចេញ​ពី​ក្លឹប Tottenham Hotspur នៅ​បញ្ចប់​រដូវ​កាល ២០២០/២១ នេះ​ទេ ពោល​គឺ​នឹង​បន្ត​ឈរ​ជើង​យ៉ាង​ហោច​ណាស់ ១ រដូវ​កាល​ទៀត។

ការ​ចង់​ចាកចេញ​របស់ Kane កើត​ឡើង​ក្រោយ​ពី Spurs ធ្លាក់​ទម្រង់​លេង ហើយ​ក៏​គិត​ថា​ដល់​ពេល​ដែល​គេ​គួរ​ចាកចេញ​ទៅ​ក្លឹប​កំពូល​ណា​មួយ​ហើយ ព្រោះ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​មិន​ទាន់​បាន​ឈ្នះ​ពាន​រង្វាន់​អ្វី​ទាំង​អស់។

​ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ឆ្នាំ ​រក​បាន ២១ គ្រាប់​និង Assist ១៤ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣៣ ប្រកួត​រដូវ​កាល​នេះ តែ Spurs បាន​ធ្លាក់​ដល់​លេខ ៩ ឯ​ណោះ​ក្នុង​តារាង PL។

តាម​ប្រភព​ពី The Telegraph បាន​ចុះ​ផ្សាយ​ថា អនាគត​របស់ Kane នឹង​មិន​ទាន់​ចែក​ផ្លូវ​ជាមួយ Spurs ត្រឹម​ប៉ុណ្ណេះ​ឡើយ ហើយ​គេ​បន្ត​នៅ​រយៈ​ពេល ១២ ខែ​ទៀត ណា​មួយ​រយៈ​ពេល​នេះ​ក្លឹប​ធំៗ​ដែល​ចង់​បាន​ក៏​ពិបាក​នឹង​ចំណាយ​លុយ​ក្រាស់ក្រែល​ថែម​ទៀត​ក្នុង​ស្ថានភាព​ជំងឺ COVID-19៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT