Frankfurt ស្គាល់​បរាជ័យ​លើក​ដំបូង​នៅ​ឆ្នាំ ២០២១ ពេល​នេះ​សល់​តែ ៣ ​ក្រុម​ប៉ុណ្ណោះ

ក្រុម​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” នៅ​ឆ្នាំ ២០២១ កាល​ពី​សប្តាហ៍​មុន​យើង​បាន​លើក​មក​បង្ហាញ​គឺ​មាន ៤ រួម​មាន Man City, Barcelona, Frankfurt និង Monaco ប៉ុន្តែ​ឆ្លង​ផុត​កាល​ពី​យប់​មិញ គឺ​សល់​តែ ៣ ​ក្រុម​ប៉ុណ្ណោះ បន្ទាប់​ពី Frankfurt ទទួល​រង​បរាជ័យ។

Frankfurt បាន​ចាញ់ ១-២ ទល់​ក្រុម Werder ដែល​ជា​ការ​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ពី​កីឡាករ Josh Sargent និង Gebre Selassie។ ការ​ចាញ់​របស់ Frankfurt នាំ​ឲ្យ​ពួក​គេ​ឈរ​នឹង​នៅ​លេខ ៤ មាន ៤២ ពិន្ទុ ស្មើ​នឹង​ក្រុម Wolfsburg ដែល​ស្ថិត​នៅ​លេខ ៣។

បញ្ជាក់​ថា​ក្រុម ៣ ផ្សេង​ទៀត យើង​នឹង​រង់ចាំ​អុត​មើល​លទ្ធផល​នៅ​រាត្រី​នេះ តួ​យ៉ាង​ដូច​ជា Monaco នឹង​ប៉ះ Brest ខណៈ Barcelona ប៉ះ Sevilla ហើយ Man City ត្រូវ​ប៉ះ West Ham ដែល​ការ​ប្រកួត​ទាំង​អស់​នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT