City ឈរ​លេខ ១ នឹង​ប៉ះ​ក្រុម​លេខ ៤ West Ham យប់​នេះ ចុះ​លទ្ធផល​ព្យាករណ៍​បែប​ណា​វិញ?

នៅ​វេលា​ម៉ោង ០៧:៣០ នាទី​យប់​នេះ ​ក្រុម​មេឃ​ខៀវ Manchester City ​នឹង​ត្រូវ​ប៉ះ​គ្នា​ទល់​ក្រុម West Ham United ដែល​ជា​ជំនួប​ជុំ​ទី ២៦ នៅ​ក្របខ័ណ្ឌ Premier League។ ​បច្ចុប្បន្ន City ឈរ​លេខ ១ ខណៈ​ West Ham ឈរ​លេខ ៤ ខុស​គ្នា ១៤ ពិន្ទុ។

មុន​ឈាន​ដល់​ការ​ប្រកួត​យើង​សូម​ធ្វើ​ការ​បង្ហាញ​លទ្ធផល​ព្យាករណ៍​គ្រាប់​បាល់ ក៏​ដូច​ជា​សមាសភាព​កីឡាករ​ដែល​អាច​ចូលរួម​ការ​ប្រកួត​ដូច​ខាង​ក្រោម៖

បញ្ជាក់​ថា City ​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់ នោះ​ទេ នៅ ១០ ប្រកួត​ចុង​ក្រោយ​ទល់ West Hamក្នុង​ក្របខ័ណ្ឌ Premier League ដែល​កន្លង​មក​ឈ្នះ ៨ ស្មើ ២ រាប់​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៥។ ចាញ់​លើក​ចុង​ក្រោយ​គឺ ២-១ ក្នុង​ទឹកដី​របស់ West Ham។

រី​ឯ West Ham វិញ កំពុង​ព្យាយាម​បញ្ចៀស​មិន​ឲ្យ​រង​បរាជ័យ ព្រោះ ១១ លើក​ដែល​ពួក​គេ​លេង​ក្នុង​ដី Etihad កន្លង​មក គឺ​ចាញ់​ដល់​ទៅ ១០ លើក ហើយ​ឈ្នះ​តែ ១ លើក​គត់។ ជា​លទ្ធផល​ព្យាករណ៍​មើល​តាម​ទម្រង់​លេង​នា​រយៈ​ពេល​ចុង​ក្រោយ​ផង City នឹង​អាច​យក​ឈ្នះ West Ham ដោយ​លទ្ធផល ២-១។

រី​ឯ​ជម្រើស ១១ រូប​រវាង​ក្រុម​ទាំង​ពីរ​អាច​នឹង​កើត​មាន​ដូច​ជា៖

Man City: Ederson; Cancelo, Stones, Dias, Zinchenko; De Bruyne, Rodri, Gundogan; Mahrez, Sterling, Foden

West Ham: Fabianski; Coufal, Dawson, Diop, Cresswell; Soucek, Rice; Bowen, Fornals, Lingard; Antonio

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT